**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

កំពង់ធំ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុង ស្រុក, ក្រុមប្រឹក្សានិងគណៈអភិបាលខេត្ត ក្រុង ស្រុក, ក្រុមប្រឹក្សាឃុំ សង្កាត់, ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ធំជាច្រើនរូប។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ឯកឧត្ដម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ស្តីពីលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត ឧបនាយករដ្ឋមន្ត្រីប្រចាំការ  ង្សី វិស្សុត បានសម្តែងការអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តកំពង់ធំ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ខិតខំប្រឹងប្រែង យកចិត្តទុកដាក់អនុវត្តភារកិច្ចយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ សម្រេចបាននូវវឌ្ឍនភាពនិងសមិទ្ធផលជាច្រើន គួរជាទីមោទនៈ និងគួរជាទីកត់សម្គាល់ ទោះបីកម្ពុជាស្ថិតក្នុងបរិការណ៍មួយខុសផ្សេងពីឆ្នាំមុន ម្ខាងត្រូវទប់ទល់នឹងសង្រ្គាមឈ្លានពានផង និងម្ខាងធានាស្ថិរភាព សន្តិភាពជូនប្រជាជន និងអភិវឌ្ឍប្រទេស ដោយដោះស្រាយបញ្ហាប្រឈមនិងការអភិវឌ្ឍនៅមូលដ្ឋាន ទាំងប្រជាជនភៀសសឹកពលករដែលត្រឡប់ពីប្រទេសថៃ និងការជួយឧបត្ថម្ភគាំទ្រដល់គ្រួសារវីរយុទ្ធជនពលី និងវីរយុទ្ធជនរងរបួស ក្នុងរយៈពេល៦ខែកន្លងមកនេះ។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានលើកឡើងថា តាមរយៈការចូលរួមស្ដាប់បទបង្ហាញ និងកិច្ចពិភាក្សាផ្ទាល់នៅក្នុងកម្មវិធីសន្និបាតឆ្នាំនេះ គឺបានឆ្លុះបញ្ចាំងពីសហថាមពលរបស់ក្រុមការងារចុះមូលដ្ឋានជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាកម្លាំងសរុប និងជាអង្គតែមួយ ដើម្បីរួមគ្នាធ្វើឱ្យខេត្តកំពង់ធំប្រែមុខមាត់ថ្មី និងកាន់តែមានការអភិវឌ្ឍជឿនលឿនទៅមុខ ក្នុងចលនការវិជ្ជមាន ស្របតាមចក្ខុវិស័យ របស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី «លែងឱ្យខេត្តកំពង់ធំ ជាខេត្តទៅហួស មកហួសទៀត ទាំងគម្រោងអភិវឌ្ឍន៍ ការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍»។

ក្នុងឱកាសនោះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានពាំនាំនូវក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ជូនអង្គពិធីទាំងមូលផងដែរ។ លោកក៏បានវាយតម្លៃខ្ពស់ ចំពោះសាមគ្គីភាព និងទឹកចិត្តសេ្នហាជាតិ ក្នុងស្មារតីសមរភូមិក្រោយឈរនៅពីក្រោយសមរភូមិមុខយ៉ាងរឹងមាំរបស់ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ធំទាំងមូលក្នុងបុព្វហេតុការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី។

ឯកឧត្ដមបានគូសបញ្ជាក់ថា យើងទាំងអស់គ្នាមានកាតព្វកិច្ចចូលរួមការពារអធិបតេយ្យជាតិរបស់យើងទាំងអស់គ្នា មិនមែនសម្រាប់តែកម្លាំងប្រដាប់អាវុធនោះទេ។ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានលើកឡើងថា សន្និបាតឆ្នាំនេះ ស្ថិតក្នុងបរិការណ៍ដែលពិភពលោកកំពុងបែកបាក់  សណ្តាប់ធ្នាប់ពិភពលោកកំពុងរង្គោះរង្គើ ហើយអ្នកខ្លាំងប្រើកម្លាំង។ ប្រការនេះបានធ្វើឱ្យការប្រកាន់យកនូវវិធានច្បាប់ និងគោលការណ៍សន្តិភាព ក្នុងការដោះស្រាយបញ្ហាទំនាស់ផ្សេងៗក្នុងពិភពលោក រួមទាំងទំនាស់រដ្ឋនិងរដ្ឋ ត្រូវចុះខ្សោយ ដែលធ្វើឱ្យប្រទេសតូច និងទន់ខ្សោយ ហើយធ្លាប់ពឹងផ្អែកលើច្បាប់អន្តរជាតិដូចកម្ពុជា ត្រូវជួបប្រទះការគំរាមកំហែង។ ចំពោះមុខស្ថានភាពដ៏ស្មុគស្មាញ និងគ្រោះថ្នាក់នេះ ទាមទារឱ្យយើងត្រូវបន្តខិតខំកសាងនិងអភិវឌ្ឍជាតិយើងឱ្យកាន់តែខ្លាំងក្លាលើគ្រប់វិស័យ មិនថាតែវិស័យសេដ្ឋកិច្ច សង្គមកិច្ច ឬការពារជាតិនោះទេ ដើម្បីថែរក្សាការពារអត្ថិភាពជាតិយើងឱ្យគង់វង្ស។ ដូច្នេះយើងត្រូវពង្រឹងគោលជំហរស្មារតីសាមគ្គីភាព ឯកភាពជាតិ និងត្រូវមានវិន័យ ហើយរួមសហការគ្នាជាកម្លាំងតែមួយ  ទាំងរដ្ឋាភិបាល កងទ័ព និងប្រជាជន ជាមួយនឹងការប្តេជ្ញាចិត្តឱ្យលើសពីធម្មតា ចេះហ៊ានឈឺឆ្អាល ចែករំលែក និងលះបង់ឱ្យលើសពីធម្មតាព្រមទាំងតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានផ្តល់ការលើកទឹកចិត្តដល់រដ្ឋបាលខេត្តកំពង់ធំឱ្យខិតខំអនុវត្តទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ ពិសេសដើម្បីសម្រេចឱ្យបាននូវគោលដៅជាយុទ្ធសាស្ត្រនានា ដែលបានដាក់ចេញ នៅក្នុងកិច្ចពិភាក្សាក្នុងអង្គសន្និបាត។ ទន្ទឹមនេះលោកក៏បានផ្តាំផ្ញើដល់រដ្ឋបាលខេត្តកំពង់ធំឱ្យបន្តយកចិត្តទុកដាក់និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដែលមានប្រជាជនប្រមាណ ៧៣% កំពុង ប្រកបរបរនិងពឹងផ្អែកលើវិស័យកសិកម្ម តាមរយៈការរៀបចំផែនការអភិវឌ្ឍន៍វិស័យកសិកម្មខេត្តកំពង់ធំ ២០២៦-២០៣០ ដោយមានការកំណត់ទិសដៅ និងគោលដៅច្បាស់លាស់លើកសិផលសំខាន់ៗ។ ទន្ទឹមនេះត្រូវយកចិត្តទុកដាក់លើការធ្វើពិពិធកម្មកសិកម្ម ការបង្កើនផលិតភាព និងការធ្វើពាណិជ្ជូបនីយកម្ម ពិសេសធាតុចូលកសិកម្ម ដូចជាជី ពូជស្រូវ និងឡសម្ងួត ព្រមទាំងការរិះរកវិធីបញ្ចុះតម្លៃជួលដីស្រែ ព្រោះកសិករដែលជាអ្នកជួលត្រូវរង ហានិភ័យគ្រប់បែបយ៉ាង, ការពង្រឹងសហគមន៍កសិកម្មទំនើប និងកសិកម្មតាមកិច្ចសន្យាជាដើម។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានលើកទឹកចិត្តដល់រដ្ឋបាលខេត្តកំពង់ធំឱ្យបន្តខិតខំពង្រឹងអភិបាលកិច្ច ដើម្បីពង្រឹងសមិទ្ធកម្មការងារ ប្រព័ន្ធការងារ វិន័យ និងសមត្ថភាពក្នុងការបំពេញការងារ  ក៏ដូចជាដើម្បីបង្កើតបរិយាកាសអំណោយផលក្នុងការទាក់ទាញវិនិយោគ ឱ្យចូលមកកាន់តែច្រើនបន្ថែមទៀត ក្នុងខេត្តកំពង់ធំ បន្ថែមលើគម្រោងវិនិយោគធំៗដែលបានកំពុងដំណើរការ និងកំពុងស្ថិតក្នុងដំណាក់កាលរៀបចំជាបន្តបន្ទាប់ដូចជា៖ សួនឧស្សាហកម្មចន្ទី, សួនកសិ-ឧស្សាហកម្ម, គម្រោងចិញ្ចឹមស្វា ៥០០លានដុល្លារ និងការចិញ្ចឹមខ្យងគជ់ ៣០០ លានដុល្លារ ព្រមទាំងគម្រោងអភិវឌ្ឍទេសចរណ៍  ឧស្សាហកម្មកែច្នៃស្រូវ កៅស៊ូ ដំឡូងមី ការចិញ្ចឹមត្រឹ និងចិញ្ចឹមគោយកទឹកដោះជាដើម។ ទន្ទឹមនេះ ក៏ត្រូវបន្តផ្តោតលើការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការបន្តអនុវត្តនូវផែនការសកម្មភាពដែលបានដាក់ចេញ ជាពិសេសផែនការ ការរៀបចំយន្តការអភិវឌ្ឍទេសចរណ៍ប្រាសាទសំបូរព្រៃគុកនិងតំបន់ជុំវិញ ដែលទើបទទួលបានការសម្រេចដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតី ដោយផ្ដោតការរៀបចំនិងអនុវត្តនូវគម្រោងអាទិភាពទាំង៤ ដោយផ្សារភ្ជាប់ជាមួយតំបន់ទេសចរណ៍ក្រុងស្ទឹងសែន។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានផ្ដល់ការណែនាំបន្ថែមដល់រដ្ឋបាលខេត្ត ត្រូវបន្តផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដោយសហការជាមួយក្រុមការងារគណៈពង្រឹងចុះមូលដ្ឋាន ខិតខំសម្របសម្រួល បង្កលក្ខណៈងាយស្រួលដល់ការវិនិយោគក្នុងមូលដ្ឋាន បន្តដោះស្រាយបញ្ហាជីវភាព ការបណ្តុះបណ្តាលដល់សហគមន៍ និងប្រជាពលរដ្ឋអំពីរបៀបប្រើប្រាស់កម្ចី បង្កើនប្រាក់ចំណូលរបស់ប្រជាជន តាមរយៈការអនុវត្តនូវអភិក្រម៣ គឺ ការបង្កើតមុខរបរថ្មី បង្កើតមុខរបរបន្ថែម និងការពង្រីកមុខរបរ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីបង្កើតការងារ និងប្រាក់ចំណូលបន្ថែមជូនប្រជាជន។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តកំពង់ធំ ឱ្យបន្តខិតខំបម្រើប្រជាជនដោយភាពស្មោះត្រង់ គោរពច្បាប់ ធ្វើអំពើល្អ អំពើត្រឹមត្រូវ ពិសេសពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាគ្រប់ប្រភេទ ទាំងសេវា រដ្ឋបាល សេវាសង្គមកិច្ច សេវាយុតិ្តធម៌  និងសេវាសន្តិសុខ ដូចការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ព្រមទាំងការដោះស្រាយទំនាស់ផ្សេងៗ ដើម្បីឱ្យប្រជាជនមានសន្តិសុខផ្លូវចិត្ត និងមានភាពជឿជាក់កាន់តែខ្លាំងមកលើរាជរដ្ឋាភិបាល។

ឯកឧត្ដមបានបន្តថា ការធ្វើដូចនេះទើបជាការយកចិត្តទុកដាក់លើប្រជាជន (People-centered policy) ពិតប្រាកដ ហើយបើយើងអាចធ្វើដូចនេះបាន គឺពិតណាស់គ្មានកម្លាំងណាមកបំបែកយើងបានទេ ហើយក៏ជាមូលដ្ឋានគ្រឹះក្នុងការធានាសាមគ្គីភាព និងឯកភាពជាតិផងដែរ។

ឯកឧត្ដមក៏បានស្នើឱ្យបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការបោសសម្អាតនិងកំចាត់ដល់ឫសគល់ចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលអាចចាត់ទុកថា ជាឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីប្រយោជន៍ជាតិ សន្តិសុខជាតិ និងអនាគតកូនចៅជំនាន់ក្រោយ ព្រមទាំងកេរ្តិ៍ឈ្មោះប្រទេសជាតិយើង។

ក្នុងឱកាសនោះផងដែរ ឯកឧត្ដម វង្សី វិស្សុត បានផ្ដល់ប្រេងចំនួន ១ម៉ឺនលីត្រ បន្ថែមទៀត ដល់គណៈបញ្ជាការឯកភាពខេត្ត ដោយគិតមកដល់ពេលនេះ សរុបចំនួនជាង ៦ម៉ឺនលីត្រ សម្រាប់គាំទ្រដល់ប្រតិបត្តិការបង្រ្កាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងឧបត្ថម្ភថវិកាចំនួន ៥០លានរៀល សម្រាប់ការរៀបចំ សន្និបាត ព្រមទាំងអំណោយជាអង្ករដែលឧបត្ថម្ភដោយលោកឧបនាយករដ្ឋមន្រ្តីផ្ទាល់ និងសប្បុរជននានាចំនួន ២០តោន ដល់រដ្ឋបាលក្រុងស្ទឹងសែន សម្រាប់តម្កល់ទុកចែកជូនបងប្អូនជនភៀសសឹក និងប្រជាពលរដ្ឋដែលមានការខ្វះខាតជីវភាព តាមជាក់ស្តែងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង