**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

យុគសម័យនៃភាពមិនច្បាស់លាស់របស់ TikTok នៅក្នុងសហរដ្ឋអាមេរិក បានឈានមកដល់ទីបញ្ចប់ហើយ

វ៉ាស៊ីនតោន៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗរួមមាន WSJ, Reuters, CBS និង NBC នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថា យុគសម័យនៃភាពមិនច្បាស់លាស់របស់ TikTok នៅក្នុងសហរដ្ឋអាមេរិក បានឈានមកដល់ទីបញ្ចប់ហើយ បន្ទាប់ពីក្រុមហ៊ុនមេ ByteDance បានសម្រេចកិច្ចព្រមព្រៀងជាស្ថាពរក្នុងការផ្ទេរការគ្រប់គ្រងអាជីវកម្មរបស់ខ្លួនទៅឱ្យក្រុមវិនិយោគិនថ្មី ដែលដឹកនាំដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក។

ការសម្រេចនេះបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលដល់ឱសានវាទដែលកំណត់ដោយរដ្ឋាភិបាលលោក ដូណាល់ ត្រាំ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានផ្តល់ភ្លើងខៀវរួចរាល់លើរចនាសម្ព័ន្ធកម្មសិទ្ធិថ្មីនេះ ដែលនឹងអនុញ្ញាតឱ្យ TikTok បន្តបម្រើអ្នកប្រើប្រាស់អាមេរិកជាង ១៧០ លាននាក់ដោយស្របច្បាប់។

យោងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ក្រុមហ៊ុនថ្មីមួយត្រូវបានបង្កើតឡើងមានឈ្មោះថា “TikTok USDS Joint Venture LLC” ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក ដោយបែងចែកកម្មសិទ្ធិដូចខាងក្រោម៖
* ក្រុមវិនិយោគិនថ្មី៖ ក្រុមហ៊ុន Oracle, Silver Lake និងក្រុមហ៊ុនវិនិយោគ MGX (មកពីទីក្រុងអាប៊ូដាប៊ី) កាន់កាប់ភាគហ៊ុនសរុប ៤៥%។
* វិនិយោគិនបច្ចុប្បន្ន៖ ប្រហែល ៣៥% ទៀតត្រូវបានកាន់កាប់ដោយវិនិយោគិនអន្តរជាតិផ្សេងៗ។
* ក្រុមហ៊ុន ByteDance៖ នឹងកាត់បន្ថយការកាន់កាប់ភាគហ៊ុនមកនៅត្រឹម ១៩.៩% ប៉ុណ្ណោះ ដែលជាកម្រិតទាបជាងការកំណត់នៃច្បាប់អាមេរិកស្តីពីកម្មសិទ្ធិបរទេស។

ចំណុចសំខាន់បំផុតនៃកិច្ចព្រមព្រៀងនេះ គឺការធានាសន្តិសុខជាតិ៖ ១. ក្រុមហ៊ុន Oracle នឹងដើរតួជា “ដៃគូសន្តិសុខដែលគួរឱ្យទុកចិត្ត” ដោយទទួលបន្ទុកត្រួតពិនិត្យ និងរក្សាទុកទិន្នន័យអ្នកប្រើប្រាស់អាមេរិកទាំងអស់នៅក្នុង Cloud របស់ខ្លួនក្នុងដីអាមេរិក។ ២. ការRetrain ក្បួនដោះស្រាយ៖ ប្រព័ន្ធជ្រើសរើសវីដេអូ (Algorithm) នឹងត្រូវចម្លង និងរៀបចំឡើងវិញ (Retrain) ដោយមិនឱ្យមានការជ្រៀតជ្រែក ឬគ្រប់គ្រងពីសំណាក់បច្ចេកវិទ្យារបស់ចិនឡើយ។ ៣. ក្រុមប្រឹក្សាភិបាល៖ ភាគច្រើននៃសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃអង្គភាពថ្មីនេះ ត្រូវតែជាជនជាតិអាមេរិក។

អាជីវកម្មរបស់ TikTok នៅអាមេរិកត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃប្រហែល ១៤ ប៊ីលានដុល្លារ។

ការសម្រេចបាននូវកិច្ចព្រមព្រៀងនេះ មិនត្រឹមតែជួយសង្គ្រោះ TikTok ឱ្យផុតពីការបិទទ្វារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញានៃការបន្ធូរបន្ថយភាពតានតឹងផ្នែកបច្ចេកវិទ្យារវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរផងដែរ។

អ្នកជំនាញបានលើកឡើងថា ទោះបីជា TikTok ស្ថិតក្រោមម្ចាស់ថ្មី ប៉ុន្តែបទពិសោធន៍របស់អ្នកប្រើប្រាស់នឹងមិនមានការប្រែប្រួលខ្លាំងក្លានោះទេ គ្រាន់តែការគ្រប់គ្រងផ្នែកសន្តិសុខ និងខ្លឹមសារ (Content Moderation) នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង