**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឱ្យកាន់តែស្រស់បំព្រងទ្វេឡើង

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានណែនាំដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ក្រុមហ៊ុនអគ្គិសនីឲ្យបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ជួសជុលបង្គោល និងអំពូលភ្លើងចាស់ៗឡើងវិញ ស្ថិតក្រុងកំពង់ចាម ដើម្បីឲ្យការតែមានភាពស្រស់បំព្រងទ្វេរឡើង និងជួយ លើកសម្រស់ក្រុងកំពង់ចាមឱ្យកាន់តែទាក់ទាញភ្ងៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកលេងកំសាន្ត ដែលគម្រោងទាំងនេះ ត្រូវធ្វើឲ្យបានរួចរាល់មុនចូលឆ្នាំខ្មែរ។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ក្នុងដំណាក់កាលទី១នេះ រដ្ឋបាលខេត្តកំពង់ចាម គ្រោងរៀបចំបំពាក់អំពូលថ្មីបំភ្លឺសាធារណៈ ដោយចាប់ផ្ដើម ពីមុខភោជនីយដ្ឋាន ហាវអាន រហូតដល់ វេទិកាអ៊ុំទូក និង ចាប់ពី វេទិកាអ៊ុំទូក រហូតដល់មុខ វត្តដីក្រុងកំពង់ចាម។

ឯកឧត្តមបានណែនាំ ដល់ក្រុមហ៊ុន មេគង្គអេមើជេទីខបភើរេសិន (MAC) ក៏ត្រូវចុះសិក្សាពីការត្រៀមបំពាក់អំពូលបំភ្លឺផ្លូវ ចាប់ពីរង្វង់មូលសេះហោះ ដល់រង្វង់មូលស្ពានគីហ្សូណា និងបំពាក់អំពូលភ្លើងដែលខូចៗ ឡើងវិញនៅវិមានឯករាជ្យ រហូតដល់ សាលាខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ លោកនាយករងរដ្ឋបាលសាលាខេត្ត ចុះសិក្សាជាមួយ ក្រុមហ៊ុន ធ្វើការវាយតម្លៃ ចំនួនដែលត្រូវបំពាក់អំពូលថ្មីចំនួនប៉ុន្មាន ជួលជុលឡើងចំនួនប៉ុន្មាន និងតំលៃនៃការធ្វើថ្មី និងជួសជុលអស់ចំនួនប៉ុន្មាន ដើម្បីឲ្យរដ្ឋបាលធ្វើការអនុម័ត ទូទាត់ឲ្យក្រុមហ៊ុន។

ឯកឧត្តមអភិបាលខេត្ត ក៏ណែនាំដល់ក្រុមហ៊ុនត្រូវធ្វើការបំពាក់អំពូលបំភ្លឺសាធារណៈថ្មី និងជួសជុលឡើងវិញឲ្យបានរួចរាល់នៅត្រឹមដំណាច់ខែមិនា ឆ្នាំ២០២៦ ដើម្បីរដ្ឋបាលខេត្តត្រៀមរៀបចំពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិ ខាងមុខ ឲ្យកាន់តែស្រស់ស្អាតសម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ចាមផង និងភ្លៀវទេសចរណ៍ជាតិ ព្រមទាំង អរន្តជាតិ។

បើតាមការឲ្យដឹងពីក្រុមហ៊ុនមេគង្គអេមើជេទីខបភើរេសិន (MAC) ធ្វើការផ្លាស់ប្តូរអំពូលអគ្គិសនីបំភ្លឺ សាធារណៈពីការផ្ញើខ្លួនតាមបង្គោលបេតុងនានា មកបំពាក់លើបង្គោលដែក ជារបស់ក្រុមហ៊ុន ហើយអំពូលភ្លើងបំភ្លឺសាធារណៈសរុបមានចំនួន១.៧៣៨អំពូល ក្នុងនោះអំពូលបំពាក់តាមបង្គោលបេតុង នានាមានចំនួន ១.១៣១បង្គោល និងបំពាក់លើបង្គោលដែក ជារបស់ក្រុមហ៊ុនមានចំនួន ៤១០បង្គោល៕

អត្ថបទដែលជាប់ទាក់ទង