ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការរៀបចំសារាចរអន្តរក្រសួងស្ដីពីវិធានការគ្រប់គ្រងនគរូបនីយកម្មរាជធានី ក្រុង និងទីប្រជុំជន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការរៀបចំសារាចរអន្តរក្រសួងស្ដីពីវិធានការគ្រប់គ្រងនគរូបនីយកម្មរាជធានី ក្រុង និងទីប្រជុំជន ដឹកនាំដោយឯកឧត្តម រស់ សាលីន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

