លោក ទិត្យ សុផា និងក្រុមការងារចុះពិនិត្យវឌ្ឍនភាពកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅក្នុងឃុំតាគង់ ស្រុកម៉ាឡៃ

បន្ទាយមានជ័យ៖ ដើម្បីបំពេញតម្រូវការ និងតាមការស្នើសរបស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានផងនោះក្រសួងអភិវឌ្ឍន៍ជនបទ បានចាត់តាំងអោយអង្គភាពគ្រប់គ្រង កម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ដឹកនាំដោយលោក ទិត្យ សុផា អគ្គាធិការង និងជានាយកកម្មវិធី ដែលមានការ អញ្ជើញចូលរួមពីលោក ស្រីប្រធានគ្រប់គ្រងកម្មវិធី មន្ត្រីនៃអង្គភាពគ្រប់គ្រងកម្មវិធីថ្នាក់ជាតិ (PMU) ក្រុមទីប្រឹក្សាអនុវត្តកម្មវិធីថ្នាក់ជាតិ (PIC) រួមជាមួយលោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងក្រុមការងារបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពកម្មវិធីអភិវឌ្ឍន៍និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅក្នុងឃុំតាគង់ ស្រុកម៉ាឡៃ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២៦។
លោក ជា យុទ្ឋារុណ បានមានប្រសាសន៍បញ្ជាក់ថា៖ ការចុះពិនិត្យវឌ្ឍនភាពកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព នៅឃុំតាគង់ ស្រុកម៉ាឡៃ។ក្រសួងអភិវឌ្ឍន៍ជនបទបានផ្តល់ជូនប្រជាពលរដ្ឋក្នុងឃុំតាគង់មាន៖១_ស្តារស្រះសហគមន៍_អណ្តូងខួងបំពាក់ស្នប់_ពាងត្រងទឹកភ្លៀង_ធុងជ័រត្រងទឹកភ្លៀងសម្រាប់សាលារៀន និងមណ្ឌលសុខភាព_បង្គន់អនាម័យតាមសាលារៀន_បង្គន់អនាម័យគ្រួសារ។ជាក់ស្ដែងនាថ្ងៃនេះយើងបានចុះពិនិត្យ_ការស្តារស្រះសហគមន៍ចំនួន៦ និង_ពាងត្រងទឹកភ្លៀងចំណុះ១ ០០០លីត្រ ចំនួន៣៦២៥ពាង។
ទន្ទឹមគ្នាជាមួយនឹងការចុះពិនិត្យនោះលោក ទិត្យ សុផា អគ្គាធិការង និងជានាយកកម្មវិធី បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសទាំងអស់ និងក្រុមហ៊ុនសាងសង់ ឲ្យខិតខំជំរុញការងារសាងសង់ទៅតាមជំនាញស្របទៅតាមស្តង់ដា និងមានគុណភាពខ្ពស់ប្រើប្រាស់បានយូរអង្វែង ហើយឲ្យសម្រេចរួចរាល់តាមផែនការដែលបានកំណត់។
ជាមួយគ្នានោះលោក ទិត្យ សុផា សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាសមិទ្ធផល ដែលទទួលបា នថ្មី នេះ តាមរយៈការសម្អាតបរិស្ថាន ដឹងថែទាំឱ្យបានគង់វង្សយូរអង្វែង។ពិសេសសូមចូលរួមផ្តល់ការសហការណ៍ និងជម្រុញកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាពបន្តទៀត៕


