រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៦

មណ្ឌលគិរី៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និង លើកទិសដៅសម្រាប់អនុវត្តន៍បន្តឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី។
សន្និបាតនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារង នៃអាយ្យការអមសាលាដំបូងខេត្ត លោកមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងទាំងបី លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក កងកម្លាំងទាំង៣ក្រុង ស្រុក លោក លោកនាយក នាយិកាទីចាត់ការ អង្គភាព ចំណុះរដ្ឋបាលសាលាខេត្ត មេឃុំ ចៅសង្កាត់ តំណាងអង្គការដៃគូ និងមន្ត្រីជំនាញពាក់ព័ន្ធ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារ «គ» រដ្ឋបាលសាលាខេត្ត៕

