នាយឧត្តមសេនីយ៍ ស ថេត ឧបត្ថមថវិកាជូនលោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាព-កម្ពុជាជប៉ុន

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោក ឧត្ដមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នង ការ នគរបាល ខេត្តបន្ទាយមានជ័យ បានចាត់លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ រួមសហការី ចុះសួរសុខទុក្ខ និង នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ មាន ថវិកាចំនួន ២លានរៀល និងទឹកត្រចៀកកាំ ជូនដល់លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកកឋិនដែលរងរបួស ក្នុងសមរភូមិ កន្លងមក ហើយកំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាព-កម្ពុជាជប៉ុន ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ លោកឧត្តមសេនីយ៍ ស្នងការរង តំណាងលោក ឧត្ដមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នង ការ នគរបាល ខេត្តបន្ទាយមានជ័យ ក៏បានពាំនាំការសួរសុខទុក្ខពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចំពោះលោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ និងបានលើកទឹកចិត្ត និងជូនពរឆាប់ជាឱ្យមានសុខភាពល្អមាំទាំឡើងវិញ ក្នុងខណៈនេះថ្នាក់ដឹកនាំតែងតែគិតគូរសុខទុក្ខបងប្អូនជានិច្ច និងយកចិត្តទុក្ខដាក់ខ្ពស់ដល់គ្រប់កងកម្លាំងទាំងអស់ ហើយប្ដេជ្ញាមិនបោះបង់បងប្អូនគ្រប់គ្នានោះទេ ជាមួយគ្នានោះលោក ឧត្ដមសេនីយ៍ ត្រីស្នងការរង ក៏បានជំរុញដល់ក្រុមគ្រូពេទ្យឱ្យមើលថែរហូតដល់ជាសះស្បើយ។
សូមបញ្ជាក់ថា លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកកឋិន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដែលរងរបួសក្នុងសមរភូមិ និងត្រូវបានទាហារថៃចាប់បានកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ និងបានបញ្ជូនមកវិញនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ៕

