ឯកឧត្តម ម៉ាន់ ឈឿន ចូលរួមប្រជុំជាមួយគណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក
ភ្នំពេញ៖ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចូលរួមប្រជុំជាមួយគណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ខិតខំបំពេញការងារជាក់ស្តែងបានយ៉ាងល្អប្រសើរនៅមូលដ្ឋាន។
នៅក្នុងឳកាសនោះឯកឧត្តម ម៉ាន់ ឈឿន បានសម្តែងនូវសេចក្តីគោរពកោតសរសើរ និងសូមលើកទឹកចិត្តបន្តជួយផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋរួមគ្នាអនុវត្តន៍វិធានការ ៣ការពារ ៣កុំ និងទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា។
ដោយសេចក្តីគោរពស្រឡាញ់ពេញចិត្ត ឯកឧត្តមក៏បានជួយឧបត្ថម្ភថវិកាថែទាំការពារសុខភាពមនុស្សចាស់សម្រាប់ខែកក្កដា ឆ្នាំ២០២២ ក្នុងបរិយាកាសស្និទ្ធស្នាលរីករាយក្រៃលែង៕