**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពអនុគម្រោងប្រព័ន្ធរំដោះទឹកស្ទឹងតូច និងស្ថានីយបូមទឹកនៃអនុគម្រោងប្រព័ន្ធប្រឡាយមេជើងឯក ដែលសម្រេចបាន១០០% ក្នុងខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ

ភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពអនុគម្រោងប្រព័ន្ធរំដោះទឹកស្ទឹងតូច-ស្ទឹងក្រោមបាទី និងស្ថានីយបូមទឹកចំនួនបីកន្លែងនៃអនុគម្រោងប្រព័ន្ធប្រឡាយមេជើងឯក នៃគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ជំហាន១និងជំហាន២ ដែលសម្រេចបាន១០០% ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។

សូមជម្រាបថា អនុគម្រោងប្រព័ន្ធរំដោះទឹកស្ទឹងតូច-ស្ទឹងក្រោមបាទី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ជួយបង្វែរទឹកពីស្ទឹងព្រែកត្នោតប្រមាណ៣០០ម៉ែត្រគូបក្នុង១វិនាទី តាមស្ទឹងតូចហូរចូលទៅបឹងទន្លេបាទី និងបន្តចូលបឹងជើងលោក ដែលការងារសំខាន់ៗរួមមាន ស្តារស្ទឹងតូច និងស្ទឹងក្រោមបាទី សរុបប្រវែង៥៨ គីឡូម៉ែត្រ និងសំណង់សិល្បការ្យសរុប៦៦កន្លែង ក្នុងនោះមានសំណង់ស្ទាក់ទឹកមួយកន្លែងកម្ពស់៨ម៉ែត្រ ទទឹងខាង៥១ម៉ែត្រ និងបណ្តោយ៣០០ម៉ែត្រ។ ដោយឡែក អនុគម្រោងប្រព័ន្ធប្រឡាយមេជើងឯក ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌដង្កោ រាជធានីភ្នំពេញ មានការងារសំខាន់ៗដូចជា សំណង់ប្រឡាយមេ៣ខ្សែនិងប្រឡាយតភ្ជាប់១ខ្សែសរុបប្រវែង២៦,៥គីឡូម៉ែត្រ និងសំណង់ស្ថានីយបូមទឹកចំនួន៣កន្លែងគឺស្ថានីយបូមទឹកសាក់សំពៅ ស្ថានីយអន្លង់គង និងស្ថានីយព្រែកជ្រៃ។

សូមបញ្ជាក់ថា គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប ជំហានទី១ និងជំហាន២ មានអនុគម្រោងចំនួន១០ ក្នុងនោះ មានការងារស្តារស្ទឹង និងប្រឡាយចំនួន១០ខ្សែ ប្រវែងប្រមាណ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន៣៦៦កន្លែង។ គម្រោងនេះគ្របដណ្ដប់ លើឃុំចំនួន១៨ ស្រុកចំនួន៤ នៃខេត្តកំពង់ស្ពឺ ឃុំចំនួន២៨ ស្រុក-ក្រុងចំនួន៥ នៃខេត្តកណ្តាល សង្កាត់ចំនួន១០ ខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ និង ភូមិចំនួន១៥ ឃុំចំនួន២ ស្រុកចំនួន១ នៃខេត្តតាកែវ៕

អត្ថបទដែលជាប់ទាក់ទង