កងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់នៅស្រុកកោះធំ ខេត្តកណ្តាល ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug

កណ្តាល៖ នៅថ្ងៃទី១៧ ខែមករាឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី ជួញដូរ ខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិទួលសង្កែ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។
ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង មូលដ្ឋានកងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោកវរសេនីយ៍ឯក ទូច អុីណាន មេបញ្ជាការរង បើកប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់។
វត្ថុតាងដកហូត ក្រាមសង្ស័យសារធាតុញៀន ចំនួន ០២ កញ្ចប់ (ពណ៌ស០១កញ្ចប់ និងពណ៌ក្រហម០១កញ្ចប់ ទម្ងន់ស្មេីនិង ០,៦៧ក្រាម) ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ទូរស័ព្ទដៃ ចំនួន ០២គ្រឿង ម៉ូតូ ចំនួន ០២ គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕
