**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រីជំនាញ និងអជ្ញាធរមូលដ្ឋាន ពង្រឹងការគ្រប់គ្រងអាជីវកម្មដឹកអាចម៍ដី និងការចុះបង្រា្កបល្បែងស៊ីសងគ្រប់ប្រភេទ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ពង្រឹងការគ្រប់គ្រងអាជីវកម្មដឹកអាចម៍ដី ដែលប៉ះពាល់ដល់ដីសាធារណៈរបស់រដ្ឋ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម និងការចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសល្បែង ស្កែមអនឡាញ។

ឯកឧត្តម អ៊ុន ចាន់ដាថ្លែងបែបនេះនាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំក្រុមការងារ ដើម្បីចុះតាមដានអំពីការប្រកបសេវាកម្មអាចម៌ដី រណ្តៅដីចល័តដីក្រហម ខ្សាច់ ឬគ្រួស ដើម្បីងាយស្រួលក្នុង ការគ្រប់គ្រង ការប្រមូលចំណូល និងការរៀបចំសោភ័ណភាពតាមបណ្តាក្រុង-ស្រុក។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា យោងតាមសេចក្ដីណែនាំ លេខ០០១ សណន, ដោយមើលឃើញថា ការជីកយកអាចម៍ដីដើម្បីចាក់បំពេញលើទីតាំងនៃការអភិវឌ្ឍ ដូចជា រោងចក្រ សហគ្រាស លំនៅដ្ឋាន ជាដើម គឺមានការកើនឡើង ហើយក្រុមហ៊ុនប្រកបអាជីវកម្មអាចម៍ដីក៏មានកាន់តែកើនឡើងផងដែរ។ ក្នុងស្ថានភាព នេះមានក្រុមហ៊ុនមួយចំនួនធំបានគោរពច្បាប់ និងក្រុមហ៊ុនមួយចំនួនតូចមិនបានគោរពច្បាប់ត្រឹមត្រូវនៅឡើយ។

ដើម្បីធានាបាននូវនិរន្តរភាព នៃការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការណែនាំដូចខាងក្រោម៖

ទី១-រដ្ឋបាលក្រុង-ស្រុក ត្រូវពិនិត្យទីតាំងដី នៃការស្នើសុំធ្វើអាជីវកម្មជីកយកអាចម៍ដី ដោយធានាថា មិនប៉ះពាល់ដីសាធារណៈរបស់រដ្ឋ។

ទី២-ត្រូវបានហាមឃាត់ ការជីកកាយ ផ្លាស់ប្តូរស្ថានភាពដី និងជីកយកអាចម៍ដី ចំពោះប្រភេទដី អាស្រ័យផលគ្រប់ប្រភេទ។

ទី៣-ការស្នើសុំចាក់បំពេញអាចម៍ដី អាជ្ញាធរមានសមត្ថកិច្ចត្រូវពិនិត្យរាល់សំណុំឯកសារកាន់កាប់ដី (វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ) ដើម្បីឲ្យប្រាកដថា ទីតាំងដីជាកម្មវត្ថុនៃការស្នើសុំ គឺតែមួយ។

ទី៤-ករណីការធ្វើអាជីវកម្មនៅទីតាំងដីសាធារណៈរបស់រដ្ឋ ត្រូវពិនិត្យ សម្រេចពីអង្គភាពជំនាញ ពាក់ព័ន្ធ និងស្នើសុំគោលការណ៍ឯកភាពពីឯកឧត្តមអភិបាលខេត្តជាមុន។
ទី៥-ក្នុងករណីពិនិត្យឃើញថា មានការបំពានចំណុចខាងលើ រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាព ជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា នៅមូលដ្ឋាន ពិសេសបទល្មើសស្កែម អនឡាញ និងការជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ហើយបើមានមន្ត្រីណាពាក់ព័ន្ធ ឬនៅពីក្រោយខ្នង និងត្រូវបណ្តេញចេញចេញពីក្របខណ្ឌ រួមនឹងការដាក់ទោសទណ្ឌទៅតាមផ្លូវច្បាប់។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ពិសេសការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ ត្រូវបន្តពង្រឹងគុណភាព ក្នុងការផ្តល់សេវាសាធារណៈនៅគ្រប់កំរិត ជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព រហ័ស គណនេយ្យភាព និងឆ្លើយតបឱ្យបានទាន់ពេលវេលា និងការជឿទុកចិត្ត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង