**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang**បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន  “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម

អភិបាលខេត្តកណ្ដាល ណែនាំអាជ្ញាធរត្រូវយកចិត្តទុកដាក់ក្នុងការជួយពិនិត្យរាល់តម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសបញ្ហាខ្វះខាតទឹកស្រោចស្រពស្រូវរបស់ប្រជាកសិករ

កណ្ដាល៖ ផ្ទៃដីស្រូវរបស់ប្រជាកសិករប្រមាណជាង ៤រយហិតា ក្នុងឃុំរកាកោង១ និងរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលកំពុងរងនូវការខ្វះខាតទឹកសម្រាប់ស្រោចស្រព ត្រូវបានឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកមុខកំពូល ចុះពិនិត្យទីតាំងបូមទឹក ដើម្បីជួយសង្គ្រោះដល់ស្រូវដែលកំពុងប្រឈមនូវការខ្វះខាតទឹក នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។

ក្នុងឱកាសចុះពិនិត្យទីតាំងបូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិករនៅស្រុកមុខកំពូលនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការណែនាំដល់អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការជួយពិនិត្យរាល់តម្រូវការ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ពិសេសបញ្ហាខ្វះខាតទឹកស្រោចស្រពស្រូវរបស់ប្រជាកសិករ ដោយមិនត្រូវឱ្យស្រូវរបស់ប្រជាកសិកររងនូវការខូចខាតដោយខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរនៅក្នុងមូលដ្ឋានឡើយ។

ឯកឧត្តមបន្តថា សម្រាប់ស្រូវរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រឈមបញ្ហាខ្វះខាតទឹកនេះនេះ អាជ្ញាធរ និងមន្ត្រីជំនាញ បានគិតគូរ និងខិតខំស្វែងរកទឹក ដើម្បីធ្វើការស្រោចស្រពជូនបងប្អូនឱ្យផលស្រូវទទួលបានទិន្នផលដោយមិនរងនូវការខ្វះខាតទឹកស្រោចស្រពឡើយ ព្រោះថាតំបន់នេះគឺជាតំបន់ដែលមិនមានអាងស្តុកទឹកឡើយ ដោយតំបន់នេះពឹងផ្អែកទៅលើប្រឡាយស្តុកទឹក ហើយនៅពេលដែលប្រឡាយអស់ទឹកនោះស្រូវរបស់បងប្អូនប្រជាពលរដ្ឋនឹងជួបបញ្ហាប្រឈម ប៉ុន្តែអាជ្ញាធរបានធ្វើការគិតគូរដោយធ្វើការបូមទឹកពីតាមព្រែក និងទន្លេដែលនៅជិតតំបន់នេះ បញ្ចូលក្នុងប្រឡាយដើម្បីឱ្យបងប្អូនប្រជាកសិករមានទឹកសម្រាប់ស្រោចស្រពស្រូវ។

ក្នុងឱកាសនោះដែរ សំណូមពរដល់អាជ្ញាធរឃុំ ភូមិ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមជួយថែរក្សាម៉ាស៊ីនបូមទឹកដែលកំពុងដំណើរការការបូមទឹក ក្នុងការជួយស្រោចស្របស្រូវរបស់បងប្អូន កុំឱ្យមានបញ្ហាខូច ឬបញ្ហាអ្វីផ្សេងៗ ដែលធ្វើឱ្យអាក់ខានក្នុងការបូមទឹកចូលប្រឡាយសម្រាប់ជួយស្រូវរបស់បងប្អូនប្រជាកសិករ៕

អត្ថបទដែលជាប់ទាក់ទង