ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី សាងសង់រោងចក្រផលិតជីធម្មជាតិ ដើម្បីកាត់បន្ថយការនាំចូលជីមកពីបរទេស

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យសកម្មភាពសាងសង់រោងចក្រផលិតជីធម្មជាតិ ដែលមានកម្លាំងផលិតបានប្រមាណជា ១០០តោនក្នុងមួយថ្ងៃ នៅលើផ្ទៃដី៦៥,០០០ម៉ែត្រក្រឡា ដែលមានទីតាំងស្ថិតនៅភូមិស្វាយដង្គុំ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
រោងចក្រនេះចាប់ផ្តើមសាងសង់នៅដើមខែធ្នូ ឆ្នាំ២០២៥ និងអាចសាងសង់រួចរាល់ ព្រមទាំងចាប់ផ្តើមដំណើរការសាកល្បងនៅដើមខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។រោងចក្រផលិតជីធម្មជាតិនេះអាចទទួលយកកម្លាំងពលកម្ម បុគ្គលិក-កម្មករ ដោយផ្ទាល់ប្រមាណជាជាង១០០នាក់។
ឯកឧត្តមបណ្ឌិតប្រធានបានខិតខំប្រឹងប្រែងរកគ្រប់មធ្យោបាយក្នុងការសាងសង់រោងចក្រផលិតជីធម្មជាតិ ប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យ ដើម្បីជួយចូលរួមចំណែកក្នុងការកាត់បន្ថយការនាំចូលជីមកពីបរទេស៕

