យុវជនចំនួន ២៣រូប បញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ប្រចាំខេត្តពោធិ៍សាត់
ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ក្នុងគម្រោងបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា (HoKa-UNIDO “AFTER” Project) បានរៀបចំវគ្គបណ្តុះបណ្តាលបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា សម្រាប់បុគ្គលិកដែលមានជំនាញទាប និងកំពុងបម្រើកាងារនៅតាមអាជីវកម្ម ដើម្បីលើកកម្ពស់ជំនាញ និងពង្រឹងសមត្ថភាពក្នុងការផ្តល់សេវាកម្មកាន់តែប្រសើរ ដែលមានសិក្ខាកាមចូលរួមសរុប ២៣នាក់ (ស្រី ១៨នាក់)។
ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដោយផ្តោតលើចំណេះដឹង និងជំនាញរួមមាន៖ (១) ការងាររបស់ខ្ញុំក្នុងផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ (២) ការប្រាស្រ័យទាក់ទងក្នុងវិស័យបដិសណ្ឋារកិច្ច (៣) ប្រណីតភាពសេវាកម្ម (៤) សម្ភារបរិក្ខារ នៅក្នុងភោជនីយដ្ឋាន (៥) ចំណេះដឹងលើបញ្ជីមុខម្ហូប (៦) ចំណេះដឹងលើភេសជ្ជៈ (៧) ជំនាញលក់ (៨) ជំនាញផ្តល់សេវាកម្ម (៩) សេវាកម្មភេសជ្ជៈ (១០) លំដាប់លំដោយក្នុងការផ្តល់សេវាកម្មនៅក្នុងភោជនីយដ្ឋាន (១១)នីតិវិធីក្នុងភោជនីយដ្ឋាន និង (១២)អនាម័យ សន្តិសុខ និងសុវត្ថិភាព៕