ឯកឧត្តម ឈាង វុន ជួបពិភាក្សាការងារជាមួយប្រតិភូសហគមន៍អឺរ៉ុប
ភ្នំពេញ៖ ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បានអនុញ្ញាតអោយគណៈប្រតិភូសហគមន៍អឺរ៉ុបដឹកនាំដោយ លោក Fabrizio SENESI ចូលជួបពិភាក្សាការងារ។
កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មការជំនាញនានានៃរដ្ឋសភា។
ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំពិភាក្សានាពេលនេះគឺផ្ដោតសំខាន់លើរបៀបវារៈចំនួនពីរគឺ៖
១-សមិទ្ធផល និងបញ្ហាប្រឈមការងារលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
២-ការផ្លាស់ប្ដូរទស្សនៈលើតួនាទី និងការរួមចំណែករបស់សហគមន៍អឺរ៉ុបលើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕