**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ទេសរដ្ឋមន្រ្តី លី ធុជ ណែនាំដល់សិស្ស-និស្សិតទាំងអស់ គូរគោលដៅជីវិតឲ្យច្បាស់ ហើយរក្សាវិន័យ ការខិតខំ និងស្មារតីអត់ធ្មត់ ដើម្បីឲ្យដំណើរជីវិតអាចសម្រេចដល់គោលដៅចុងក្រោយដោយជោគជ័យ

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិតីក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្ស-និស្សិតជ័យលាភីលើកទី៧ នៃវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដែលបានប្រព្រឹត្តទៅនៅវិទ្យាស្ថានជាតិអប់រំ។

ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកសិស្ស-និស្សិត ជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ជាតិ និងជាកម្លាំងចម្បងសម្រាប់អនាគតប្រទេស។ ដើម្បីឈានទៅកាន់ជោគជ័យក្នុងជីវិត និងការងារ សិស្ស​-និស្សិត​ត្រូវមានគោលដៅច្បាស់លាស់ ដូចជា ទន្លេមេគង្គ ដែលមានប្រភពច្បាស់ មានទិសដៅច្បាស់ និងហូរទៅកាន់សមុទ្រដោយមិនឈប់សម្រាក។

ឯកឧត្តម លី ធុជ លើកឡើងថា ទន្លេមេគង្គ មិនហូរដោយត្រង់ជានិច្ចទេ វាអាចកោង បត់ ឆ្លងកាត់ថ្ម ភ្នំ និងឧបសគ្គជាច្រើន ប៉ុន្តែវាមិនដែលបាត់បង់ទិសដៅនោះទេ។ នេះជាមេរៀនសំខាន់សម្រាប់សិស្ស-និស្សិត គឺទោះបីជាប្រឈមនឹងការលំបាក ការបរាជ័យ ឬការផ្លាស់ប្តូរនៅក្នុងជីវិតក៏ដោយ កុំបោះបង់គោលដៅ និងកុំឲ្យឧបសគ្គបំប្លែងទិសដៅនៃក្តីស្រមៃរបស់ខ្លួន។

ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានណែនាំឱ្យសិស្ស-និស្សិតទាំងអស់ គូរគោលដៅជីវិតឲ្យច្បាស់ ដឹងថាខ្លួនចង់ទៅណា ហើយរក្សាវិន័យ ការខិតខំ និងស្មារតីអត់ធ្មត់ ដើម្បីឲ្យដំណើរជីវិតរបស់ខ្លួន អាចហូរដល់គោលដៅចុងក្រោយដោយជោគជ័យ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ពីសារសំខាន់នៃសន្តិភាព និងស្ថិរភាពនយោបាយដែលកម្ពុជាកំពុងមានសព្វថ្ងៃ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏ធំធេង ដែលបានកើតឡើងពីការដឹកនាំដ៏ឈ្លាសវៃ អត់ធ្មត់ និងមានទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ សម្តេចតេជោ បានដឹកនាំប្រទេសឱ្យបញ្ចប់សង្គ្រាមផ្ទៃក្នុង ដោយគោលនយោបាយឈ្នះ–ឈ្នះ ដែលនាំមកនូវសន្តិភាពពេញលេញ ការផ្សះផ្សាជាតិ និងការរួបរួមជាតិ។ សន្តិភាពនេះ បានក្លាយជាមូលដ្ឋានរឹងមាំសម្រាប់ការស្តារឡើងវិញ និងការអភិវឌ្ឍសង្គម–សេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមក។

ឯកឧត្តម លី ធុជ បន្តទៀតថា បន្តពីមូលដ្ឋានសន្តិភាពដ៏មានតម្លៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានទទួលបន្តបេសកកម្មដឹកនាំប្រទេសជាតិ ដោយប្តេជ្ញាការពារ និងថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យភាពជាតិឱ្យបានគង់វង្ស។ ជាមួយទស្សនវិស័យ និងយុទ្ធសាស្ត្រច្បាស់លាស់ សម្តេចធិបតី កំពុងដឹកនាំកម្ពុជាទៅរកការអភិវឌ្ឍប្រកបដោយចីរភាព ការពង្រឹងកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ និងការពង្រឹងតួនាទីកម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិ។

ថ្មីៗនេះ ជាក់ស្តែង ក្នុងអំឡុងពេលដ៏លំបាកនៃការឈ្លានពានរបស់ថៃមកលើកម្ពុជា កម្ពុជានៅតែបន្តបោះជំហានទៅមុខ ដោយសារការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពអត់ធ្មត់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី។ សម្តេចធិបតី បានដោះស្រាយ និងឆ្លើយតបទៅនឹងបញ្ហាដ៏ស្មុគស្មាញនេះ ប្រកបដោយភាពឈ្លាសវៃ និងការទូត និងធានាមិនឱ្យបាត់បង់ឧត្តមប្រយោជន៍ជាតិឡើយ។ សម្តេច បានការពារទាំងអធិបតេយ្យភាពជាតិ ប្រកបដោយភាពថ្លៃថ្នូរ និងបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ និងកាតព្វកិច្ចមនុស្សធម៌ ជូនចំពោះប្រជាជន និងជនទាំងឡាយណា ដែលទទួលរងគ្រោះដោយវិបត្តិនេះ៕

អត្ថបទដែលជាប់ទាក់ទង