លោកជំទាវ ចឹក ហេង នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ ទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រះពុទ្ធមានជ័យ (ហៅវត្តប៉ាលហាល)

ភ្នំពេញ៖ លោកជំទាវ ចឹក ហេង សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងស្វាមី ព្រមទាំងក្រុមគ្រួសារកាលបីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្យបាត ទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តព្រះពុទ្ធមានជ័យ(ហៅវត្តប៉ាលហាល) ស្ថិតនៅក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

សម្ភាររួមមានទាំងនោះរួមមាន៖ អង្ករ១០០គីឡូក្រាម ភេសជ្ជៈ២កេស ទឹកសុទ្ធ២កេស ត្រីខ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ០១យួរ សៀង ៥គីឡូក្រាម និងបច្ច័យចំនួន ១,២០០,០០០រៀល ក្នុងពេលនោះដែរ លោកជំទាវ ចឹក ហេង និងស្វាមី ព្រមទាំងកូនចៅ បានប្រគេនស៊ីម៉ងត៍ ៥តោន ឥដ្ឋប្រហោងចំនួន ១០,០០០ដុំ ដើម្បីកសាងព្រះវិហារជាជំហ៊ានបន្ត៕

