**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

សម្តេចប្រធានរដ្ឋសភា៖ ទំនាក់ទំនងកម្ពុជា-ឡាវ ឈរលើស្មារតីសាមគ្គីភាពយូរអង្វែង គោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម បួកែវ ភុំវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិបេសកកម្មការទូតពីកម្ពុជា ចូលជួបសម្តែងការគួរសមនិងជម្រាបលា។

សម្តេចប្រធានរដ្ឋសភា បានសម្តែងការកោតសរសើរនិងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់នានា ដែល ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី បានខិតខំប្រឹងប្រែងនិងសម្រេចបាននាពេលកន្លងមក ដោយបានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងពង្រីកនិងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រត្តិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌនីតិប្រតិបត្តិ នីតិប្បញ្ញត្តិ បក្ស ធុរកិច្ច និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដោយបាននាំមកនូវផលប្រយោជន៍ជូនដល់ប្រទេសនិងប្រជាជនទាំងសងខាង។

សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា កម្ពុជានិងឡាវ ជាអ្នកជិតខាងល្អ ជាមិត្តដ៏ជិតសិ្នទ្ធ ប្រៀបដូចបងប្អូន ឬដន្លងនឹងគ្នា ដែលតែងតែជួយគ្នាទៅវិញទៅមកនៅក្នុងគ្រប់កាលៈទេសៈ ។ មិត្តភាពប្រទេសទំាងពីរត្រូវបានបន្តលើកកម្ពស់ដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ ឈរលើស្មារតីសាមគ្គីភាពយូរអង្វែង ដោយមានការជឿជាក់ យោគយល់គ្នា គោរពគ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ស្របតាមទិសស្លោក “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង”។

សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសឡាវ ក្នុងរយៈពេលចុងក្រោយនេះ ដែលបានផ្លាស់ប្តូរពីប្រទេសដីគោកដែលគ្មានការតភ្ជាប់ទៅជាប្រទេសដីគោកដែលមានការតភ្ជាប់(Landlock ទៅជា Land link) ដែលមានផ្លូវគមនាគមន៍តភ្ជាប់ក្នុងប្រទេសនិងតំបន់ ដូចជាគម្រោងតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿន និងផ្លូវល្បឿនលឿនជាមួយប្រទេសនានាក្នុងតំបន់ ជាដើម។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសតូច កម្ពុជាមិនខុសពីឡាវនោះទេ បានខិតខំអភិវឌ្ឍប្រទេសជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់គោលការណ៍ពហុនិយម និងគោរពច្បាប់អន្តរជាតិ ដើម្បីធានាការពារសុខសន្តិភាព សម្រាប់ប្រទេសខ្លួនផង ក៏ដូចជាសម្រាប់តំបន់និងអន្តរជាតិ ផង។ សុខសន្តិភាពមានសារៈសំខាន់ណាស់ ពីព្រោះថា សង្រ្គាមគ្មានផ្តល់ផលចំណេញអ្វីឡើយមានតែចាញ់ គឺចាញ់ទំាងអស់គ្នា។ ប្រទេសតូច ដូចជាកម្ពុជា គ្មានមហិច្ឆតាណាមួយទៅឈ្លានពានប្រទេសធំឡើយ។

ឯកឧត្តម បួកែវ ភុំវង្សសាយ បានឯកភាពចំពោះការលើកឡើងរបស់ សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ពីតម្លៃសន្តិភាព និងមានការជឿជាក់យ៉ាងមុតមាំថា ជម្លោះព្រំដែនកម្ពុជានិងថៃ នឹងអាចដោះស្រាយដោយសន្តិវិធី ក្នុងពេលឆាប់ៗនេះ។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានចែករំលែកអំពីសភាពការណ៍និងព័ត៌មានថ្មីៗ ដែលកំពុងកើតមាននៅក្នុងប្រទេសឡាវ ជូន សម្តេចប្រធានរដ្ឋសភា ដោយបានគូសបញ្ជាក់ថា នៅពេលនេះ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានកំពុងរៀបចំមហាសន្និបាតលើកទី១២ របស់បក្សប្រជាជនបដិវត្តន៍ឡាវ ដើម្បីវាយតម្លៃការងារដែលបានអនុវត្តកន្លងមក និងលើកទិសដៅសម្រាប់ឆ្នាំ ២០២៦-២០៣០។

ឯកឧត្តម បានថ្លែងអំណរគុណជូន សម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាមមាញឹកអនុញ្ញាតដល់ ឯកឧត្តមនិងសហការី បានចូលជួបសម្តែងការគួរសមនិងជម្រាបលានាឱកាសនេះនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាទំាងមូល ដែលបានផ្តល់កិច្ចសហការ និងគាំទ្រយ៉ាជិតស្និទ្ធជាមួយឯកឧត្តមនិងស្ថាតទូតឡាវ ដោយបានធ្វើឱ្យបេសកកម្មការទូត របស់ឯកឧត្តមនៅកម្ពុជាបានបញ្ចប់ទៅប្រកបដោយផ្លែផ្កាជាទីមោទនៈ រួមចំណែកក្នុងការលើកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរដែលមានតំាងពីយូរលង់ណាស់មកហើយនោះ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ នៅក្នុងឆ្នាំ២០២៦ នេះ ដែលជាឱកាសខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជានិងឡាវ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានត្រៀមរៀបចំទទួលស្វាគមន៍នូវព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង