ឯកឧត្តម ឯក ឆេងហួត អញ្ជើញបើកកិច្ចប្រជុំពង្រឹងការអនុវត្តតួនាទី មន្រ្តីនគរបាលយុត្តិធម៌ នៅរដ្ឋបាលក្រុងដូនកែវ
ភ្នំពេញ៖ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងលោក លោកស្រី ព្រះរាជអាជ្ញារង លោក លោកស្រី ចៅក្រម ក្រឡាបញ្ជី នៃសាលាដំបូងខេត្ត នៅព្រឹកថ្ងៃចន្ទ ទី៤ ខែកក្ដដា ឆ្នាំ២០២២ បានអញ្ជើញបើកកិច្ចប្រជុំពង្រឹងការអនុវត្តតួនាទី មន្រ្តីនគរបាលយុត្តិធម៌ នៅរដ្ឋបាលក្រុងដូនកែវ ដែលកិច្ចប្រជុំនេះមានការអញហជើញចូលរួមដោយ លោក កង អាណាន់ អភិបាលក្រុងដូនកែវ លោក លោកស្រី អភិបាលរងក្រុង កងកម្លាំងទាំងបី ចំនុះរដ្ឋបាលក្រុង និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ ។