រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការរងកងកម្លាំងទាំងបី លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រីនាយក នាយិកា ទីចាត់ការ-អង្គភាព ចំណុះរដ្ឋបាលសាលាខេត្ត ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារទ្វេភាគីទាំងបី និងមន្រ្តីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារ «គ» អគាររដ្ឋបាលសាលាខេត្ត៕

