**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា

បទអត្ថាធិប្បាយ៖ កញ្ចប់ Pandaរបស់ចិនជំរុញដល់កុមារកម្ពុជាឱ្យស្រលាញ់ការសិក្សា

នៅក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា និងចិន ការយកចិត្តទុកដាក់លើវិស័យអប់រំនៅតាមតំបន់ដាច់ស្រយាលបានក្លាយជាចំណុចអាទិភាពមួយ។ ក្នុងនោះ «កញ្ចប់ឃីតសាលារៀន Panda» ឬដែលគេស្គាល់ជាទូទៅថា កញ្ចប់ Panda បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ក្ដីសង្ឃឹម និងការលើកទឹកចិត្តដល់កុមារកម្ពុជារាប់ម៉ឺននាក់នៅតាមជនបទ។
លោកបណ្ឌិតជា មុនី ឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន បានឱ្យដឹងថា កញ្ចប់ផេនដា (Panda Pack) ដែលជាគម្រោងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី និងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ (CFRD) ដោយផ្តល់ផលប្រយោជន៍យ៉ាងសំខាន់ និងជាក់ស្តែងជាច្រើនដល់សិស្សានុសិស្សកម្ពុជា ទាំងការលើកទឹកចិត្តក្នុងវិស័យអប់រំ ទាំងការអភិវឌ្ឍធនធានមនុស្ស ។
ក្នុងនាមជាអ្នកស្រាវជ្រាវ លោកបណ្ឌិតយល់ថា គម្រោងនេះ បាននិងកំពុងផ្តល់ផលប្រយោជន៍សំខាន់ៗរួមមាន៖ ១. គាំទ្រការសិក្សា និងរួមចំណែកកាត់បន្ថយបន្ទុកចំណាយក្នុងគ្រួសារកញ្ចប់ផេនដាផ្តល់សម្ភារៈសិក្សាចាំបាច់ ដូចជា សៀវភៅ ប៊ិច ខ្មៅដៃ និងឧបករណ៍សិក្សាផ្សេងៗ ដែលជួយកាត់បន្ថយការចំណាយរបស់ឪពុកម្តាយ និងធានាឱ្យសិស្សានុសិស្សមានឧបករណ៍គ្រប់គ្រាន់សម្រាប់រៀនសូត្រ។ ២. លើកកម្ពស់គុណភាព និងការចូលរួមកាន់តែសកម្មនៅក្នុងការសិក្សា ការទទួលបានសម្ភារៈសិក្សាពេញលេញ ជួយបង្កើនការចូលរៀនទៀងទាត់ ការផ្តោតអារម្មណ៍ក្នុងថ្នាក់ និងលទ្ធផលសិក្សារបស់សិស្សានុសិស្ស ជាពិសេសនៅតំបន់ជនបទ និងតំបន់ជួបការលំបាក។ ៣. បណ្តុះស្មារតីចែករំលែក និងបង្កើនកម្លាំងជំរុញចិត្តសិស្សកញ្ចប់ផេនដាជួយកាត់បន្ថយភាពខុសគ្នារវាងសិស្សក្រីក្រ និងសិស្សមានស្ថានភាពល្អ ដោយផ្តល់ឱកាសសិក្សានិងជួយបង្កើនទំនុកចិត្ត ក្តីសោមនស្ស និងកម្លាំងចិត្តក្នុងការបន្តសិក្សា បង្កើតចក្ខុវិស័យវិជ្ជមានចំពោះអនាគតដែលតាមរយៈនេះ កញ្ចប់ផេនដាបាននិងកំពុងជួយបង្កើតមូលដ្ឋានរឹងមាំសម្រាប់ការអភិវឌ្ឍធនធានមនុស្សកម្ពុជា ជួយឱ្យសិស្សក្លាយជាពលរដ្ឋមានចំណេះដឹង សីលធម៌ និងសមត្ថភាពវិទ្យាសាស្រ្តក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិស្របតាមយុគសម័យថ្មី និង៤. ពង្រឹងមិត្តភាពរវាងសង្គមស៊ីវិល និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា–ចិន
កញ្ចប់ផេនដាមានន័យជានិមិត្តរូបនៃមិត្តភាព ការចែករំលែក និងការគាំទ្រផ្នែកមនុស្សធម៌ ពីសង្គមស៊ីវិល និងមិត្តចិន ចូលរួមលើកកម្ពស់ការយល់ដឹងវប្បធម៌ និងទំនាក់ទំនងប្រជាជននិងប្រជាជនរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន។
លោកសៅ សុទ្ធីនាយកសាលាឋបមសិក្សាអង្គរោងស្ថិតនៅឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលធ្លាប់ទទួលបានកញ្ចប់ផែនដា បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា ចាប់តាំងពីទទួលបានកញ្ចប់ Panda Pack មក សិស្សានុសិស្សមានស្មារតីតស៊ូរៀនសូត្រកាន់តែខ្លាំង។ សកម្មភាពសប្បុរសធម៌នេះ គឺជាគំរូដ៏ល្អនៃការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅតាមតំបន់ជនបទ។
លោកនាយកបញ្ជាក់ដូច្នេះថា៖ « ក្នុងនាមសាលាបឋមសិក្សាអង្គរោង លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្សទាំងអស់ សូមគោរពជូនពរដល់ម្ចាស់គម្រោង Panda Pack និងសប្បុរសជនទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច។ លោកគ្រួអ្នកគ្រូ សន្យានឹងបន្តជំរុញឱ្យសិស្សានុសិស្សប្រើប្រាស់សម្ភារៈទាំងនេះឱ្យអស់លទ្ធភាព ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។ ជាមួយគ្នានេះ សុំឱ្យម្ចាស់ជំនួយបន្តជួយដល់សាលាយើងខ្ញុំថែមទៀតដើម្បីឱ្យសិស្សមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ និងមានទឹកចិត្តសប្បាយរីករាយក្នុងការសិក្សា។ »
មាតាបិតាសិស្ស និងសហគមន៍មូលដ្ឋាន ក៏បានបង្ហាញនូវក្តីរីករាយ និងការគាំទ្រយ៉ាងខ្លាំងចំពោះ ជំនួយរបស់ចិន ព្រោះវាបាន ជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់អាណាព្យាបាល។ នៅពេលសម្ភារគ្រប់គ្រាន់ កុមារលែងមានភាពអៀនខ្មាសជាមួយមិត្តភក្តិ និងលែងចង់បោះបង់ការសិក្សា។ ជាពិសេសពួកគាត់ ចាត់ទុកថា ជាជំនួយដ៏មានតម្លៃសម្រាប់គ្រួសារនៅជនបទ និងគ្រួសារដែលមានចំណូលទាប ហើយទាំងអស់គ្នាសុទ្ធតែបានយល់ស្របគ្នាថា ការទទួលបានកង់ និងសម្ភារសិក្សា នឹងជួយកូនៗរបស់ខ្លួនមានឱកាសរៀនសូត្របានល្អប្រសើរជាងមុន និងបន្តក្តីសុបិនរបស់ខ្លួនក្នុងការក្លាយជាកម្លាំងពលកម្មបញ្ញាញាណប្រកបដោយគុណភាពខ្ពស់ និងជាទំពាំងដ៏ប្រពៃសម្រាប់សង្គមកម្ពុជា។
គម្រោងកញ្ចប់ PANDA នេះត្រូវបានអនុវត្តដោយមានការសហការរវាងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ (CFPD) និងភាគីពាក់ព័ន្ធនៅកម្ពុជា ជាពិសេសក្រោមកិច្ចសហការនិងសម្របសម្រួលពីវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី។ វាឆ្លុះបញ្ចាំងពី ការបណ្ដុះគ្រាប់ពូជនៃមិត្តភាពនៅក្នុងបេះដូងកុមារតាំងពីតូច។ មិត្តចិនយល់ឃើញថា ការជួយកុមារនៅថ្ងៃនេះ គឺជាការជួយកសាងសសរទ្រូងនៃប្រទេសជាតិនៅថ្ងៃអនាគត។

អត្ថបទដែលជាប់ទាក់ទង