**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

កញ្ចប់ Panda រួមចំណែកពង្រឹងមិត្តភាពរវាងសង្គមស៊ីវិល និង បង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា–ចិន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាជ្រោយសាគូរ៉ា បានរៀបចំព្រឹត្តិការណ៍ផ្តល់អំណោយកញ្ចប់ Panda Pack រួមមានកាតាបនិងសម្ភារសិក្សាដែលជាអំណោយរបស់មូលនិធិចិន CFRD តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី ជូនដល់សិស្សានុសិស្សចំនួន៥៦២នាក់ ដើម្បីលើកទឹកចិត្តដល់ការសិក្សា និងបង្កើនកម្លាំងចិត្តក្នុងការរៀនសូត្រ។

តំណាងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស៥៦២រូបនៃសាលាបឋមសិក្សាជ្រោយសាគូរ៉ា លោក គូ រចនា ប្រធានការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌជ្រោយចង្វា បានជម្រាបថា កម្មវិធីនេះធ្វើឡើងក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយអត្ថន័យមនុស្សធម៌ ដែលសិស្សានុសិស្សទាំងអស់នៅក្នុងសាលាទទួលបានដោយស្មើភាពនូវកញ្ចប់ Panda រួមមានកាតាប សៀវភៅ ប៊ិច ខ្មៅដៃ និងសម្ភារសិក្សាចាំបាច់ផ្សេងៗជាច្រើនមុខ ដោយអំណោយនេះបាននិងរួមចំណែកយ៉ាងខ្លាំងជួយសម្រួលដល់ការរៀនសូត្រប្រចាំថ្ងៃរបស់សិស្សានុសិស្ស។ តាមរយៈលោក កឹម ច័ន្ទធូ អនុប្រធាននាយកដ្ឋានផែនការនិងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានជួយសម្របសម្រួលជាមួយមូលនិធិចិនCFRDក្នុងការផ្តល់នូវអំណោយដ៏ថ្លៃថ្លានេះ។
លោក អ៊ូ ផឹង (Wu Peng) ប្រធាននាយកដ្ឋានអន្តរជាតិសម្រាប់ការអភិវឌ្ឍនៃCFRD បានបញ្ជាក់ថា កញ្ចប់ Panda មិនត្រឹមតែជាអំណោយសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាសារលើកទឹកចិត្ត និងការបង្ហាញពីមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនចិន និងប្រជាជនកម្ពុជា ក្នុងវិស័យអប់រំ និងការអភិវឌ្ឍសង្គម។ លោកក៏បានថ្លែងនូវអំណរគុណតាមរយៈលោក កឹម ច័ន្ទធូ ជូនឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ដែលតែងបានរួមចំណែកប្រកៀកស្មាជាប់ជានិច្ចជាមួយមូលនិធិចិនCFRDក្នុងការលើកទឹកចិត្តដល់ការសិក្សារបស់សិស្សានុសិស្សកម្ពុជា។ លោកក៏បានរំលេចថា អំណោយកញ្ចប់ Panda Pack ដែលជាការបរិច្ចាគរបស់ប្រជាជនចិន គឺជាផ្នែកមួយនៃសកម្មភាពមនុស្សធម៌ និងការរួមចំណែករបស់សង្គមស៊ីវិលរបស់ប្រទេសចិន ដែលបាននិងកំពុងអនុវត្តជាបន្តបន្ទាប់នៅកម្ពុជា ដើម្បីប្រកៀកស្មាគ្នាជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ចូលរួមលើកកម្ពស់គុណភាពអប់រំ បណ្តុះធនធានមនុស្ស និងពង្រឹងមិត្តភាពជាប្រពៃណីរវាងប្រជាជននិងប្រជាជន កម្ពុជា–ចិន ឱ្យកាន់តែរឹងមាំ និងមានអនាគតរួមគ្នាប្រកបដោយស្នាមញញឹមនិងវិបុលភាព។
ក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោក កឹម ច័ន្ទធូ បានថ្លែងថា ការផ្តល់អំណោយកញ្ចប់ Panda តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនCFRD ចាប់តាំងពីឆ្នាំ២០១៨មក គឺជាការចូលរួមជាក់ស្តែងក្នុងការលើកកម្ពស់វិស័យអប់រំ និងការរួមចំណែកលើការវិនិយោគបង្កើនទាំងគុណភាព ពង្រីកទាំងបរិមាណធនធានមនុស្សកម្ពុជា ជាពិសេសបានរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋានក្នុងការជួយបន្ថយសម្រាលបន្ទុកចំណាយរបស់ក្រុមគ្រួសារសិស្សានុសិស្ស និងបង្កើនឱកាសសិក្សាកាន់តែប្រពៃសម្រាប់កុមារកម្ពុជា។ លោកបានបន្ថែមថា មូលនិធិចិនCFRD និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល នឹងបន្តរួមចំណែកកាន់តែសកម្មលើការសិក្សារបស់សិស្សានុសិស្ស ហើយបន្តរួមគ្នាបានចាត់ទុកកម្មវិធីនេះថា ជាកម្លាំងចិត្តដ៏សំខាន់ជួយរួមចំណែកឱ្យសិស្សមានទំនុកចិត្ត និងឆន្ទៈក្នុងការបន្តការសិក្សាឱ្យកាន់តែប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង