ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ជួបសំណេះសំណាលជាមួយបេក្ខជនជ័យលាភីចំនួន ២៧២ នាក់ ដែលទើបប្រឡងជាប់ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិចំណុះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

បាត់ដំបង៖ បេក្ខជនជ័យលាភីចំនួន ២៧២នាក់ ក្នុងនោះស្រ្តីចំនួន ២៩នាក់ ដែលទើបប្រឡងជាប់ក្នុងក្របខ័ណ្ឌ មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ត្រូវបានជួបសំណេះសំណាលជាលើកដំបូង ជាមួយលោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្ទាប់ពីក្រសួងមហាផ្ទៃបានប្រកាសពីលទ្ធផលនេះនៅចុងឆ្នាំ២០២៥កន្លងមក។
កិច្ចសំណេះសំណាល នេះធ្វើឡើងក្នុងសាលប្រជុំបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៥ ដោយមានការចូលរួមពីលោក ស្នងការរង ទទួលដឹកនាំផែន នាយ នាយរងការិយាល័យ ពាក់ព័ន្ធចំណុះស្នងការដ្ឋាន។
លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានថ្លែងថា «ប្អូនៗជាមន្រ្តីនគរបាលជាតិទាំងអស់ នឹងត្រូវបានចូលបម្រើការងារទៅតាមអង្គភាពនគរ បាលដែលបានចាត់តាំងរួច ហើយអ្វីដែលប្អូ ន ៗត្រូវ ស្វែងយល់មុនដំបូងបង្អស់នោះគឺការ គោរពនូវបទវិន័យផ្ទៃក្នុងរបស់កងកម្លាំងនគរ បាលជាតិ ដើម្បីឱ្យម្នាក់ៗក្លាយខ្លួនទៅជាមន្រ្តីនគរបាលល្អ សក្តិសមជាអ្នកបម្រើជាតិ បម្រើប្រជាពលរដ្ឋដោយបេះដូងស្មោះត្រង់បំផុត និងហ៊ានពលីជីវិតដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋ»៕

