ស្នងការនគរបាលខេត្ដឧត្ដរមានជ័យ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរបស់ថ្នាក់ដឹកនាំ និងដាក់ចេញវិធានការនានា

ឧត្តរមានជ័យ៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរបស់ថ្នាក់ដឹកនាំ ដាក់ចេញវិធានការនានាឱ្យមន្រ្ដីថ្នាក់ក្រោម អនុវត្ដការងារឲ្យមានប្រសិទ្ធភាពខ្ពស់។
ដោយមុនចាប់ផ្ដើមកិច្ចប្រជុំនេះ លោកស្នងការ ក៏បានដឹកនាំ គោរពវិញ្ញាណក្ខន្ធ វីរកងទ័ព វីរនគរបាល ដែលបានពលីក្នុងសមរភូមិ។
កិច្ចប្រជុំនេះផងដែរ ក៏មានការចូលរួមពី លោកស្នងការរង លោកនាយ-នាយរងការិយាល័យ និងលោកអធិការនគរបាលក្រុងស្រុកទាំង៥៕

