បង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បប់ ជល់មាន់ ភ្នាល់ដាក់ប្រាក់ នៅស្រុកកោះសូទិន ឃាត់ខ្លួនមនុស្ស១២នាក់
ភ្នំពេញ៖ បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣ និង០០នាទី បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក កោះសូទិន និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បប់ (ជល់មាន់ ភ្នាល់ដាក់ប្រាក់) នៅចំណុចក្រោមដើមគរ ស្ថិតនៅភូមិទួលធាតុ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ជាលទ្ធផល កងកម្លាំងបានបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន១២នាក់ និងដកហូតវត្ថុតាងមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕