អភិបាលខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខក្មួយៗកុមារកំព្រា និងកុមារភៀសសឹក ព្រមទាំងលោកគ្រូ អ្នកគ្រូជាអ្នកថែទាំកុមារ នៅស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយអភិបាលរងខេត្ត និងក្រុមការងារ បានចុះសួរសុខទុក្ខក្មួយៗកុមារកំព្រា និងកុមារភៀសសឹក សរុបចំនួន ៤១នាក់ ព្រមទាំងលោកគ្រូអ្នកគ្រូជាអ្នកថែទាំកុមារចំនួន ១២នាក់ កំពុងស្នាក់នៅមណ្ឌលផ្ទះកុមារក្តីសង្ឃឹមថ្មី ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ក្នុងនោះកុមារជម្លៀសមកពីមណ្ឌលផ្ទះកុមារក្ដីសង្ឃឹមថ្មីខេត្តបាត់ដំបង មានចំនួន ១៩នាក់ និងអ្នកថែទាំកុមារចំនួន ៨នាក់។
ឯកឧត្តម អភិបាលខេត្ត និងក្រុមការងារបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួនដល់មណ្ឌលផ្ទះកុមារក្ដីសង្ឃឹមថ្មី និងឧបត្ថម្ភថវិកាដល់ក្មួយៗផងដែរ៕

