ឯកឧត្ដម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាល ប្រកាសគាំទ្រពេញទំហឹង អនុសាសន៍សម្តេច ហ៊ុន សែន ឲ្យអាជ្ញាធរចាប់ជនអគតិណា ផ្សព្វផ្សាយព័ត៌មានមិនពិត ទាក់ទងនឹងបញ្ហាកូវីដ១៩
ភ្នំពេញ៖ ឯកឧត្ដម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា សូមគាំទ្រពេញទំហឹងចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលអំពាវនាវឲ្យអាជ្ញាធរចាប់ជនអគតិណា ដែលមានចេតនាផ្សព្វផ្សាយព័ត៌មានមិនពិត និងបំពុលបរិយាកាស ទាក់ទងនឹងបញ្ហាកូវីដ១៩ ខណៈរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន បានខិតខំយ៉ាងខ្លាំងក្នុងការទប់ស្កាត់គ្រប់មធ្យោបាយទាំងអស់ក្នុងការរីករាលដាលនូវមេរោគកូវីដ១៩ ជាពិសេសខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនដល់បងប្អូនជនរួមជាតិគ្រប់រូប ដោយមិនបានគិតអំពីនិន្នាការ សាសនា គណបក្សនយោបាយណានោៈឡើយ ៕