អង់គ្លេសស្វាគមន៍បទឈប់បាញ់ជាថ្មីរវាងកម្ពុជា និងថៃ

ភ្នំពេញ៖ លោកស្រី Seema Malhotra MP រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានចេញសារសម្តែងការស្វាគមន៍ បទឈប់បាញ់ជាថ្មីរវាងប្រទេសកម្ពុជា និងថៃ។
តាមរយៈបណ្ដាញសង្គម បានឱ្យដឹងថា «សូមស្វាគមន៍ព័ត៌មាននៃបទឈប់បាញ់ជាថ្មីរវាងប្រទេសថៃ និងកម្ពុជា។ វាពិតជាសំខាន់ ដែលឥឡូវនេះ យើងឃើញការបន្តពិភាក្សា និងការអនុវត្តប្រកបដោយនិរន្តភាព ដែលគាំទ្រដោយអាស៊ាន ដើម្បីដាក់លក្ខខណ្ឌសម្រាប់សន្តិភាព រយៈពេលវែង»៕

