ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានអញ្ជើញចុះសួរសុខទក្ខយោធិន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ព្រះកេតុមាលា

រាជធានីភ្នំពេញ៖នៅព្រឹក ថ្ងៃចន្ទ ៣កើត ខែបុស្ស ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានដឹកនាំគណៈប្រតិភូគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកពរជ័យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេច និងលោកជំទាវបណ្ឌិត ជាផ្លែឈើ, ភេសជ្ជៈ និងថវិកាមួយចំនួនជូនដល់បងៗវីរ:កងទ័ពដែលកំពុងសម្រាកព្យាបាលរបួស។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានគោរពជូនពរដល់បងៗវីរ:កងទ័ពដែលរងរបួស សូមឱ្យឆាប់ជាសះស្បើយ និងឆាប់បានវិលត្រលប់ទៅបំពេញភារកិច្ចការពារបូរណភាពទឹកដីបន្តទៀត ប្រឆាំងនឹងចោរឈ្លានពានទឹកដី ។

