**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិនជំរុញការផ្លាស់ប្តូរឧស្សាហកម្មនាពេលអនាគតរបស់សកលលោក

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលចិនបានផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ តាមរយៈការជំរុញដោយឥតឈប់ឈរនូវកម្លាំងផលិតកម្មគុណភាពថ្មី។ ការណ៍នេះ បានត្រួសត្រាយផ្លូវដល់ការលេចឡើងនៃសេដ្ឋកិច្ចរយៈកម្ពស់ទាប (Low Altitude Economy – LAE) ដែលកំពុងទទួលបានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ពីប្រជាជនចិន និងសហគមន៍អន្តរជាតិ។

LAE ដែលត្រូវបានលើកឡើងក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិនជាលើកដំបូងក្នុងឆ្នាំ២០២៤ សំដៅលើសកម្មភាពសេដ្ឋកិច្ចដែលប្រព្រឹត្តទៅក្នុងរយៈកម្ពស់ក្រោម ៣០០០ ម៉ែត្រ ដែលរួមមាន៖ ភស្តុភារកម្មផ្លូវអាកាស ការឆ្លើយតបក្នុងគ្រាអាសន្ន និងសេវាកម្មយន្តហោះអគ្គសនីដែលគ្មានមនុស្សបើក និងអាចចុះចតដោយបញ្ឈរ (eVTOL) ជាដើម។ ក្នុងរយៈពេលមួយឆ្នាំនេះ LAE ទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីអាជ្ញាធរចិន និងត្រូវបានដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍក្នុងខេត្ត/ក្រុងចិន យ៉ាងតិច ៣០។

ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋាភិបាលចិនគ្រប់ជាន់ថ្នាក់ LAE បានក្លាយទៅជាក្បាលម៉ាស៊ីនថ្មីដ៏ចម្បងមួយក្នុងការជំរុញកំណើនក្នុងស្រុក និងបង្កើតកាលានុវត្តភាពសម្រាប់វិស័យសំខាន់ៗដូចជាការដឹកជញ្ជូនតាមផ្លូវអាកាស ទេសចរណ៍តាមផ្លូវអាកាស និងកសិកម្មឆ្លាតវៃជាដើម។ តួយ៉ាង បច្ចេកវិទ្យាដ្រូន ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងទីក្រុងធំៗរបស់ចិន ដូចជាសៀងហៃ និងសិនចិន ជាដើម សម្រាប់ការឃ្លាំមើលសន្តិសុខសាធារណៈ ការត្រួតពិនិត្យគុណភាពបរិស្ថាន និងបេសកកម្មសង្គ្រោះបន្ទាន់ក្នុងគ្រាអាសន្ន។ ទាំងនេះបង្ហាញថា LAE កំពុងកែប្រែវិស័យផ្លូវអាកាសឱ្យក្លាយទៅជាទ្រព្យសម្បត្តិបច្ចេកវិទ្យាថ្មី ដែលនឹងជំរុញកំណើនក្នុងស្រុក។

តាមការព្យាករណ៍របស់រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន ទំហំសេដ្ឋកិច្ចរយៈកម្ពស់ទាបរបស់ចិន នឹងឈានដល់ ១,៥ ទ្រីលានយ័ន (ប្រហែល ២១០ ប៊ីលានដុល្លារ) ក្នុងឆ្នាំ២០២៥ និងអាចកើនដល់ ៣,៥ ទ្រីលានយ័ន (ប្រហែល ៤៩០ ប៊ីលានដុល្លារ) នៅឆ្នាំ២០៣៥។ តួរលេខនេះ បានបង្ហាញយ៉ាងច្បាស់ពីសក្តានុពលពាណិជ្ជកម្ម និងតម្លៃយុទ្ធសាស្ត្ររយៈពេលវែងរបស់ LAE។

លើសពីការជំរុញកំណើនក្នុងស្រុក LAE បានរួមចំណែកជាវិជ្ជមានដល់ការបង្កើនកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសកល។ ក្រុមហ៊ុនចិនមួយចំនួនដែលឈានមុខក្នុងវិស័យ LAE កំពុងពង្រីកសេវាកម្ម និងបច្ចេកវិទ្យារបស់ខ្លួននៅជុំវិញពិភពលោក។ ជាក់ស្តែង ក្រុមហ៊ុនចិន EFY Intelligent Control (Tianjin) Technology Co., Ltd. បានពង្រីកសេវាកម្មរបស់ខ្លួនទៅប្រទេស និងតំបន់ជាង ៤០ ដោយផ្តោតសំខាន់លើកញ្ចប់សេវាកម្មពេញលេញរួមមាន ភស្តុភារកម្មឆ្លាតវៃ ការត្រួតពិនិត្យសន្តិសុខតាមផ្លូវអាកាស និងសេវាកម្មកសិកម្មឆ្លាតវៃ ខណៈក្រុមហ៊ុនចិន Meituan UAV បានចាប់ផ្តើមសេវាដឹកជញ្ជូនដោយដ្រូន នៅទីក្រុងឌូបៃ ដើម្បីផ្គត់ផ្គង់ទំនិញរហ័ស និងសេវាបន្ទាន់។

ឧទាហរណ៍ខាងលើនេះ បង្ហាញថា ប្រទេសចិនមិនត្រឹមតែជាស្ថាបនិកនៃ LAE ទេ តែថែមទាំងជាអ្នកផ្តល់បច្ចេកវិទ្យាស្តង់ដារ និងគំរូធុរកិច្ចដែលអាចអនុវត្តបាននៅជុំវិញពិភពលោកផងដែរ។ បច្ចុប្បន្ន ប្រទេសចិន គឺជាអ្នកនាំចេញដ្រូនស៊ីវិលធំជាងគេ ហើយក្តោបក្តាប់ជាង ៧០% នៃការចុះបញ្ជីប៉ាតង់ដ្រូននៅលើពិភពលោក។ ការចូលរួមរបស់ចិនជាមួយសហគមន៍អន្តរជាតិក្នុងវិស័យ LAE នឹងជួយឱ្យប្រទេសដៃគូអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកែលម្អស្តង់ដារ ហេដ្ឋារចនាសម្ព័ន្ធ សុវត្ថិភាពសាធារណៈ បង្កើនប្រសិទ្ធភាពដឹកជញ្ជូន និងពង្រីកការតភ្ជាប់ឌីជីថល។

ជារួម សេដ្ឋកិច្ចរយៈកម្ពស់ទាប មិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនក្នុងស្រុករបស់ប្រទេសចិនទេ ប៉ុន្តែថែមទាំងចូលរួមចំណែកដល់ការបង្កើនកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសកលផងដែរ។ ភាពជោគជ័យរបស់ចិនក្នុងការអភិវឌ្ឍ LAE នឹងក្លាយទៅជាគំរូអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេសនានា ក្នុងការបង្កើតកម្លាំងជំរុញសេដ្ឋកិច្ចថ្មីក្នុងយុគសម័យឌីជីថល។
ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

អត្ថបទដែលជាប់ទាក់ទង