**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

សមាជិករដ្ឋសភា-ព្រឹទ្ធសភា នាំយកជំនួយសម្ភារៈនិងថវិកា គាំទ្រកងទ័ពនិង ជនភៀសសឹកនៅខេត្តព្រះវិហារ

ព្រះវិហារ៖ ក្នុងអំឡុងពេលដែលព្រះរាជាណាចក្រកម្ពុជា កំពុងប្រឈមមុខនឹងសង្គ្រាមឈ្លានពាន ដ៏ធ្ងន់ធ្ងរ បំពានច្បាប់អន្តរជាតិ ដោយបានរំលោភលើដែនអធិបតេយ្យភាពជាតិកម្ពុជាពីសំណាក់ប្រទេសថៃ ថ្នាក់ដឹកនាំរដ្ឋសភានិងព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ជាតិ បានធ្វើសកម្មភាពយ៉ាងផុសផុលជាច្រើនក្នុងការ ប្រកៀកស្មាជាធ្លុងមួយ ជាមួយរាជរដ្ឋាភិបាល ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ដើម្បីគាំទ្រ សម្រាល ការលំបាករបស់ប្រជាជន និងលើកទឹកចិត្តដល់កងទ័ពជួរមុខក្នុងការការពារអធិបតេយ្យភាពជាតិ។

នៅថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២៥ ឯកឧត្តម មាស សុភា ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ ចូលរួមដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្ម (គណៈកម្មការទី ២) នៃព្រឹទ្ធសភា បាននាំអោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្ភារៈវិជ្ជសាស្រ្ត មួយចំនួនទៀត ប្រគល់ជូន ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ សម្រាប់ចែកជូនបន្តដល់វីរៈកងព័ទនិងពលរដ្ឋភៀសសឹកក្នុងខេត្ត។

អំណោយប្រតិភូសភាប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារនៅក្នុងឱកាសនោះ មានអំណោយរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា មានថវិកានិងសម្ភារៈ គ្រឿងឧបភោគបរិភោគ សរុបថវិកា ចំនួន៥០លានរៀល ព្រមទាំង ជំនួយផ្នែកសុខាភិបាលនិងសម្ភារៈជាច្រើនទៀត របស់ ឯកឧត្តម យស ផានីត្តា និង លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មកាទី៨រដ្ឋសភា និងម៉ាសការពារផ្សេងពុលដែលជាអំណោយរបស់ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា ផងដែរ។

សកម្មភាពមនុស្សធម៌របស់ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋសភា និងព្រឹទ្ធសភានេះ ត្រូវបានអនុវត្តក្រោមការអំពាវនាវរបស់នាយឧត្តមសេនីយ៍ផ្កាយមាស ៥ ផុតលេខ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងគោលដៅការពារបូរណភាពទឹកដី និងអាយុជីវិតរបស់ប្រជាជនស៊ីវិលពីការធ្វើសង្គ្រាមបំពានច្បាប់អន្តរជាតិរបស់ថៃ។

ជំនួយមនុស្សធម៌ខាងលើ មានសារៈសំខាន់ណាស់ក្នុងការធានាថា កងទ័ពដែលរងរបួស និងជនភៀសសឹកដែលត្រូវការការថែទាំសុខភាពបន្ទាន់ ទទួលបានការព្យាបាលទាន់ពេលវេលា ខណៈដែលការវាយប្រហាររបស់ថៃនៅតែបន្តធ្វើបច្ចុប្បន្ននេះ។

ជារួមសកម្មភាពរួមគ្នានេះរបស់ថ្នាក់ដឹកនាំ សមាជិកសមាជិកាព្រឹទ្ធសភានិងរដ្ឋសភានេះ បានគូសបញ្ជាក់យ៉ាងច្បាស់ពី ភាពរឹងមាំនៃខឿនការពារជាតិ ដោយមានការគាំទ្រជាធ្លុងមួយពីស្ថាប័នកំពូលរបស់ជាតិ ឆ្លុះបញ្ចាំងពីគោលដៅរួម “ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីសន្តិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប” ក្នុងស្មារតី “ខ្មែរជួយខ្មែរ”៕

អត្ថបទដែលជាប់ទាក់ទង