**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស

រដ្ឋមន្រ្តីសុខាភិបាល៖ ការយកកូនចៅ ទៅទទួលវ៉ាក់សាំងតាមប្រតិទិន “គ្រប់ចំនួន និងគ្រប់ដូស” តាមការណែនាំរបស់អ្នកគ្រូពេទ្យ លោកគ្រូពេទ្យ គឺជាការផ្តល់នូវសុខភាពល្អ រឹងមាំឱ្យដល់កូនចៅ ក៏ដូចជាគ្រួសារ និងសង្គមជាតិទាំងមូល

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសបញ្ចូលវ៉ាក់សាំងការពារជំងឺរាកធ្ងន់ធ្ងរ និងមានក្អួតលើកុមារតូច (អាយុពី១ខែ ដល់២ឆ្នាំ) ដែលបង្កដោយវីរុសរ៉ូតា ទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ការដាក់បញ្ចូលវ៉ាក់សាំងរ៉ូតានេះ គឺបង្ហាញពីសមិទ្ធផលនៃការចូលរួម រួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍ និងសហគមន៍ទូទាំងប្រទេស ដែលបង្ហាញពីការប្តេជ្ញារបស់កម្ពុជា ក្នុងការធានាឱ្យកុមារទាំងអស់ មានឱកាសទទួលថ្នាំបង្ការ ដើម្បីសង្គ្រោះជីវិត។ ការផ្តល់ថ្នាំបង្ការ គឺជាការវិនិយោគដ៏សំខាន់មួយលើវិស័យសុខភាពសាធារណៈ ជាពិសេសលើកុមារដ៏មានប្រសិទ្ធភាព ព្រមទាំងបានចូលរួមចំណែកដ៏សំខាន់ ក្នុងការកាត់បន្ថយអត្រាមរណភាព អត្រាឈឺ និងពិការភាពរបស់កុមារនៅទូទាំងប្រទេស។ វ៉ាក់សាំង ដែលកម្មវិធីជាតិផ្តល់ថ្នាំបង្ការយកមកផ្តល់ជូនដល់ទារក កុមារ ស្រ្តី និងប្រជាជន សុទ្ធតែបានត្រួតពិនិត្យ និងមានការទទួលស្គាល់គុណភាពពីអង្គការសុខភាពពិភពលោក មុននឹងដាក់បញ្ចូល ក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃក្រសួងសុខាភិបាល។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ទោះបីបញ្ហាព្រំដែន ក៏សុខាភិបាលនៅតែបន្តរឹងមាំ និងបន្តសកម្មភាពរបស់ខ្លួន និងបានណែនាំដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ និងជំរញការផ្តល់វ៉ាក់សាំងបង្ការដល់ទារក កុមារ និងប្រជាជន ឱ្យបានគ្របដណ្តប់លើកុមារ ទារកគ្រប់គ្នា។

បន្ថែមពីនេះ សារឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «សូមអំពាវនាវ សូមមាតាបិតា អាណាព្យាបាលទាំងអស់ ចាំបាច់ត្រូវការពារកូនឱ្យជៀសផុត ពីជំងឺដែលអាចបង្ការបានដោយការទទួលវ៉ាក់សាំងទាំង ១៤មុខ ដោយត្រូវនាំទារក និងកុមារគ្រប់រូប មកទទួលវ៉ាក់សាំងឱ្យបានគ្រប់ដូស និងគ្រប់មុខ តាមការណែនាំរបស់បុគ្គលិកសុខាភិបាល។»

បន្ថែមពីនេះទៀត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលរាជធានី/ខេត្ត និងមន្រ្តីផ្តល់ថ្នាំបង្ការទាំងអស់ ដូចខាងក្រោម៖

១) ត្រូវបង្កើនការយកចិត្តទុកដាក់ ធានានិរន្តភាពនៃការអនុវត្តសេវាផ្តល់ថ្នាំបង្ការ ប្រកបដោយប្រសិទ្ធភាព ទទួលបានលទ្ធផលអត្រាគ្របដណ្តប់ខ្ពស់ គ្រប់មុខវ៉ាក់សាំង នៅគ្រប់មណ្ឌលសុខភាព។

២) ត្រូវធ្វើការកៀងគរឱ្យមានការចូលរួមពីវិស័យឯកជន ដើម្បីឱ្យការអនុវត្តការងារផ្តល់ថ្នាំបង្ការប្រកបដោយស្តង់តែមួយ នៅទូទាំងប្រទេស។

៣) មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្ត ស្រុកប្រតិបត្តិ សូមបន្តពិនិត្យ តាមដាន ផ្ទៀងផ្ទាត់ទិន្នន័យផ្តល់ថ្នាំបង្ការពីគ្រប់មណ្ឌលសុខភាព ឱ្យបានត្រឹមត្រូវជាប្រចាំ ដើម្បីធានាគុណភាព និងសុក្រិត្យភាព រួមទាំងរបាយការណ៍ទិន្នន័យផ្តល់ថ្នាំបង្ការពីវិស័យឯកជនផងដែរ។

៤) មន្ទីរសុខាភិបាលរាជធានី/ខេត្ត ត្រូវធ្វើការវឌ្ឍនភាពនៃការស្រាវជ្រាវជំងឺ វិភាគទិន្នន័យ និងធានាការឆ្លើយតបយ៉ាងឆាប់រហ័សទាន់ពេល តាមគោលការណ៍ណែនាំ រួមទាំងសេវាឯកជន។

៥) មណ្ឌលសុខភាព ត្រូវចុះសកម្មស្រាវជ្រាវករណីជំងឺ នៅក្នុងសហគមន៍ និងចូលរួមជាមួយក្រុមទ្រទ្រង់សុខភាពភូមិ ដើម្បីស្រាវជ្រាវជំងឺ និងរាយការណ៍អំពីករណីជំងឺ និងផលប៉ះពាល់ដែលអាចកើតមានក្រោយទទួលថ្នាំបង្ការ។

៦) បង្កើនកិច្ចសហការណ៍ជាមួយអង្គការដៃគូអភិវឌ្ឍ សមាគមន៍ សាសនា និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ដើម្បីទទួលបានការគាំទ្រដល់ការអនុវត្តសកម្មភាពផ្តល់ថ្នាំបង្ការ និងការជម្រុញការងារលើកកំពស់សហគមន៍លើការងារផ្តល់ថ្នាំបង្ការ និងសុខភាពបឋម។

៧) បន្តបណ្តុះបណ្តាល ក្រុមទ្រទ្រង់សុខភាពភូមិ និងបង្កើនការផ្សព្វផ្សាយដល់សហគមន៍បន្ថែមអំពីចំណេះដឹងមូលដ្ឋាន ស្តីពីជំនាញការប្រាស្រ័យទាក់ទងអន្តរបុគ្គល លើការផ្តល់ថ្នាំបង្ការ។

សូមបញ្ជាក់ដែរថា បច្ចុប្បន្នកម្មវិធីជាតិផ្តល់ថ្នាំបង្ការ មានវ៉ាក់សាំងចំនួន ១៤មុខ ដែលអាចការពារជំងឺ ទារក កុមារ និងប្រជាជន រួមមាន៖ (១) ការពារជំងឺរបេង (២) គ្រុនស្វិតដៃជើង (៣) ក្អកមាន់ (៤) ខាន់ស្លាក់ (៥)តេតាណូស (៦) រលាកថ្លើមប្រភេទបេ (៧) ជំងឺរលាកសួត-រលាកស្រោមខួរក្បាល (ដោយសារបាក់តេរី Hib) (៨)ជំងឺរលាកសួត-រលាកស្រោមខួរក្បាល (ដោយសារបាក់តេរី ព្នើម៉ូកូក) (៩)ជំងឺកញ្រ្ជឹល (១០)ជំងឺស្អូច (១១)ជំងឺរលាកខួរក្បាលជេអ៊ី (១២)វ៉ាក់សាំងកូវីដ-១៩ (១៣) វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន និង(១៤) វ៉ាក់សាំងថ្មីមួយមុខទៀតគឺវ៉ាក់សាំងបង្ការជំងឺរាក ដែលបង្កដោយវីរុសរ៉ូតា (Rotavirus vaccine)៕

អត្ថបទដែលជាប់ទាក់ទង