**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី

កំពង់ផែពាណិជ្ជកម្មសេរីហៃណាន នាំមកនូវកាលានុវត្តភាពពាណិជ្ជកម្មថ្មីៗ សម្រាប់តំបន់ និងពិភពលោក ក្នុងយុគសម័យនៃការបើកចំហកម្រិតខ្ពស់

 


ស្របពេលដែលប្រទេសចិន កំពុងឆ្ពោះទៅរកយុគសម័យថ្មីនៃការបើកចំហកម្រិតខ្ពស់ ការបើកដំណើរការជាផ្លូវការនូវប្រតិបត្តិការពន្ធគយពិសេសនៅកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ដែលនឹងចូលជាធរមាននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីសកម្មភាពជាក់ស្តែង និងការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសចិន ក្នុងការជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងពហុភាគីនិយម។

ក្នុងនាមជាអង្គភាព​សេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិនបាននិងកំពុងធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ស្ថាប័ន និងពន្លឿនការបើកចំហកម្រិតខ្ពស់ ផ្អែកលើស្មារតីនៃផែនការប្រាំឆ្នាំ ទី១៤ (២០២០-២០២៥) និងផែនការប្រាំឆ្នាំ ទី១៥ (២០២៦-២០៣០)។ ការដាក់ចេញនូវប្រតិបត្តិការពន្ធគយពិសេស នឹងនាំមកនូវកាលានុវត្តភាពថ្មីៗសម្រាប់ការធ្វើពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក។

ចាប់តាំងពីការដាក់ចេញនូវកម្មវិធីអភិវឌ្ឍន៍កំពង់ផែពាណិជ្ជកម្មសេរីហៃណាន នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ មក កោះហៃណានបានក្លាយជានិមិត្តរូបដ៏មានឥទ្ធិពលនៃទំនុកចិត្ត និងការប្តេជ្ញាចិត្តរបស់ប្រទេសចិនចំពោះការបើកចំហកម្រិតខ្ពស់។ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ កោះហៃណានបានទាក់ទាញវិនិយោគិនមកពីប្រទេស និងតំបន់ចំនួន ១៧៦ សរុបជាទឹកប្រាក់ប្រមាណ ១០២,៥ ពាន់លានយ័ន (១៤,៤៧ ពាន់លានដុល្លារអាមេរិក)។ នៅឆ្នាំ២០២៤ ការនាំចូល និងការនាំចេញសរុបរបស់កោះហៃណាន បានឈានដល់ ២៧៧,៦៥ ពាន់លានយ័ន កើនឡើងស្ទើរបីដងនៃឆ្នាំ២០២០។

តាមពិតទៅ ការបើកចំហបស់កំពង់ផែហៃណាន បាននាំមករួចហើយនូវអត្ថប្រយោជន៍ជាក់ស្តែងជាច្រើនសម្រាប់ពាណិជ្ជកម្មឆ្លងដែន។ តួយ៉ាង ផ្លូវដឹកជញ្ជូនយ៉ាងពូ-ឆាន់កៃ បានកាត់បន្ថយពេលវេលាដឹកជញ្ជូនរវាងប្រទេសចិន និងអាមេរិកខាងត្បូង និងអនុញ្ញាតឱ្យត្រីទីឡាព្យារបស់ហៃណានអាចទៅដល់ទីផ្សារក្រៅប្រទេសបានលឿនជាងមុន ខណៈផ្លែបឺររបស់ប្រទេសប៉េរូ អាចចូលទៅកាន់ទីផ្សារចិនបានស្រស់ជាង និងក្នុងតម្លៃទាបជាងមុន។

ទន្ទឹមនឹងនេះ គណនីពាណិជ្ជកម្មសេរីពហុមុខងារ បានពង្រឹងការតភ្ជាប់ហិរញ្ញវត្ថុ ខណៈការពង្រីកជាបន្តបន្ទាប់នូវហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងឡូជីស្ទីក បានកែប្រែកោះហៃណានឱ្យក្លាយជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងពិភពលោក។

តាមរយៈសមិទ្ធផល និងកិច្ចប្រឹងប្រែងទាំងនេះ ការអនុវត្តពន្ធគយពិសេស ក្រោមប្រព័ន្ធពន្ធគយពីរជាន់ នឹងធ្វើឱ្យកោះហៃណានក្លាយទៅជាក្បាលម៉ាស៊ីនថ្មីនៃការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ហើយនឹងផ្តល់សន្ទុះថ្មីសម្រាប់កំណើនសកលប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។

ក្នុងបរិបទនៃការកើនឡើងគោលនយោបាយគាំពារនិយម និងភាពមិនប្រាកដប្រជាសកល ការធ្វើឱ្យស៊ីជម្រៅនូវតំបន់ពាណិជ្ជកម្មសេរីហៃណាន បានផ្ញើសារយ៉ាងច្បាស់ដល់សហគមន៍អន្តរជាតិថា ការបើកចំហកម្រិតខ្ពស់របស់ចិន នឹងផ្តល់ផលប្រយោជន៍សម្រាប់ទាំងអស់គ្នា ពោលគឺគ្រប់ប្រទេសជាដៃគូរបស់ចិនអាចទទួលបាននូវបរិយាកាសអំណោយផល ដើម្បីនាំចេញផលិតផលទៅកាន់ទីផ្សារចិន។

ជារួម ការអភិវឌ្ឍកំពង់ផែពាណិជ្ជកម្មសេរីហៃណាន មិនត្រឹមតែជាភាពជោគជ័យរបស់ប្រទេសចិនប៉ុណ្ណោះទេ តែក៏នាំមកនូវកាលានុវត្តភាពពាណិជ្ជកម្មសម្រាប់តំបន់ និងពិភពលោកផងដែរ។ ក្នុងយុគសម័យថ្មីនៃការបើកចំហកម្រិតខ្ពស់របស់ចិន កំពង់ផែពាណិជ្ជកម្មសេរីហៃណាននឹងចាក់បញ្ចូលនូវកម្លាំងថ្មីដល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចសកល។

ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

អត្ថបទដែលជាប់ទាក់ទង