**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ទំនើបកម្មឧស្សាហកម្មចិន ជាគំរូថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសាកល

ផែនការ ៥ ឆ្នាំ លើកទី ១៥ ជាផែនទីចង្អុលផ្លូវថ្មីមួយទៀតដែលបន្តពីមុនមកសម្រាប់​ប្រជាជន​និងរដ្ឋាភិបាលចិនឆ្ពោះទៅសម្រេចគោលដៅក្នុងការកសាងប្រទេសសង្គមនិយម​​បែបទំនើបពិសេសលើវិស័យឧស្សាហកម្ម ហើយជាកម្លាំងចលករដ៏សំខាន់ក្នុងការរក្សាស្ថិរភាព​កំណើនសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍសកល ក្នុងកំឡុងពេលដែលពិភពលោកកំពុងប្រឈមនឹងការកើនឡើងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច និង សណ្តាប់ធ្នាប់។

សមិទ្ធផលនៃការលូតលាស់ដ៏អស្ចារ្យរបស់ប្រទេសចិន បានកើតចេញពីការអនុវត្តផែនការប្រាំឆ្នាំប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់របស់រដ្ឋាភិបាលចិន ​ព្រមទាំងការចូលរួមយ៉ាងសកម្មពីប្រជាជនចិនទាំង ១.៤ ពាន់លាននាក់។ លើសពីនេះទៀត ប្រទេសចិនបានជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាព​ខ្ពស់​ជាមួយប្រទេសជាង ១៥០ ប្រទេស និងបានកាត់បន្ថយអត្រាពន្ធគយមធ្យមមកត្រឹមតែ ៧,៣% ​និងរក្សាបាននូវតំណែងជាប្រទេសនាំចូលធំជាងគេលំដាប់ទី ២ រយៈពេល ១៦​ឆ្នាំជាប់គ្នា ។​ ជាពិសេសទៀតនោះ ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ​ប្រទេសចិនបានដើរតួនាទីយ៉ាងសកម្ម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តជាតិលើ​វិស័យបញ្ញាសិប្បនិម្មិត  បច្ចេកវិទ្យា 5G  រថភ្លើងល្បឿនលឿន  និងថាមពលបៃតង។ល។​

​បើយើង​​ក្រឡេកមើលលើវិស័យឧស្សាហកម្មបច្ចេកវិទ្យាទំនើប ប្រទេសចិនកំពុងក្លាយ​ជាមូលដ្ឋានដ៏សំខាន់និងឈានមុខគេដ៏ធំ ក្នុងការផលិត និងអភិវឌ្ឍបច្ចេកវិទ្យា នៅអាស៊ី ​ដូចជា Semiconductor design (RISC-V, chip research), AI ecosystem ធំជាងសហរដ្ឋអាមេរិក​ក្នុ​ងផ្នែកផលិតកម្ម​ មនុស្សយន្ត និងស្វ័យប្រវត្តិកម្ម ការស្រាវជ្រាវលើប្រព័ន្ធ 6G ​research​ និងឧស្សាហកម្មអ៊ិនធើណិត យានអេឡិចត្រូនិក និង កម្មន្តសាលថាមពលកកើតឡើងវិញ​ ដែលទាំងនេះបង្ហាញថា ចិនមានសមត្ថភាពចូលកាន់តែ​ជ្រៅលើទំនើបកម្មនៃវិស័យ​ឧស្សាហកម្ម​ ឈានហួសពីឧស្សាហកម្ម 4.0 ទៅកាន់ឧស្សាហកម្ម 5.0។ ការផ្លាស់ប្តូរដ៏គួរ​ឱ្យកត់សំគាល់នេះ កើតចេញពីសក្តានុពលសំខាន់ៗនានាដូចជា (១) សក្តានុពលក្នុងឧស្សាហកម្មបៃតង ដែលចិន​មានទីផ្សារធំបំផុតលើការផលិត​​ឧបករណ៍ផ្ទុកថាមពល ​បន្ទះ​សូឡា ​ឧស្សាហកម្ម​ អ៊ីដ្រូហ្សែន និង អាគុយសម្រាប់យានអគ្គិសនី ដែលអាចធ្វើឱ្យចិនអាច​ក្លាយជាមេដឹកនាំសកលក្នុងសេដ្ឋកិច្ចកម្មន្តសាលបៃតង​ (២) សក្តានុពល​នៃខ្សែសង្វាក់ផ្គត់ផ្គង់​ថាមពល​ ។​ ចំណុច​ខ្លាំងរបស់ចិនគឺ​ ខែ្សច្រវាក់​ផលិតកម្ម​ពេញលេញ រាប់តាំងពីវត្ថុធាតុ​ដើម រហូតដល់ផលិតផល​សម្រេច​ រចនាសម្ព័ន្ធដឹកជញ្ជូននិងភស្តុភាកម្មល្អ ទាំងផ្លូវទឹក ផ្លូវដែក និង ឌីជីថល និង កម្លាំងពលកម្ម​ពេញលេញចូលរួមជាមួយប្រព័ន្ធស្វយប្រវត្តិកម្មនិង​មនុស្សយន្ត​។ ចំណុចទាំងនេះ បានអនុញ្ញាតឱ្យចិនរឹតតែបន្ថែមភាពធន់នៃវិស័យឧស្សាហ​កម្ម នៅក្នុងសេដ្ឋកិច្ចសាកល។

ទោះជាយ៉ាងណា ចិននៅរងសម្ពាធបរិស្ថាន និង ថាមពល ដោយនៅមានការប្រើប្រាស់​ថាមពលធនធានធម្មជាតិ​ខ្ពស់ ​នៅ​មានការបញ្ចេញកាបូននៅវិស័យផលិតកម្ម និង មាន​តម្រូវឧស្សាហកម្មបៃតងខ្ពស់​ នៅពេលចិនកំពុងបង្កើនផលិតផលឧស្សាហកម្ម​របស់ខ្លួន ​ដែលធ្វើឱ្យត្រូវខិតខំ​អនុវត្តស្តង់ដារបៃតង​កាន់តែខ្ពស់ ។​ ដើម្បីដោះស្រាយនូវបញ្ហាទាំងនេះ ​ចិនត្រូវបង្កើននូវ​កម្លាំងផលិតភាពថ្មីប្រកបដោយគុណភាព តាមរយៈ (១) ការវិនិយោគ Prime Tech (AI, Quantum, New Materials) បង្កើតនូវមជ្ឈមណ្ឌលប្រមូលផ្តុំនវានុវត្តន៍ លើកទឹកចិត្តពន្ធដារដល់ការសិក្សាស្រាវជ្រាវ​ និងផ្លាស់ប្តូររចនាសម្ព័ន្ធឧស្សាហកម្មទៅរកតម្លៃបន្ថែមខ្ពស់ (២) កម្មន្តសាលបញ្ញាសិប្បនិម្មិត្តនិងឌីជីថល ដោយផ្សារភ្ជាប់ AI ជាមួយមនុស្សយន្តទៅនឹងឧស្សាហកម្ម បង្កើតរោងចក្រវៃឆ្លាតកម្រិតជាតិ និងធ្វើថ្លៃដើមស្វ័យប្រវត្តិកម្មទាប​ ហើយធ្វើឱ្យចិនឈាន​ចូលឧស្សាហកម្ម ៥.០ មុនគេ  (៣) ដំណោះស្រាយឧស្សាហ​កម្មបៃតង ដូចជាប្រព័ន្ធពាណិជ្ជកម្មកាបូន ខ្សែច្រវាក់ឧស្សាហកម្មអ៊ីដ្រូហ្សែន ​តំបន់ឧស្សាហកម្មពឹងផ្អែក​លើថាមពលក៏កើតឡើងវិញ និង ខ្សែច្រវាក់ផ្គត់ផ្គង់បៃតង​ និងសេដ្ឋកិច្ចចក្រា (៤) ពង្រឹកទំនាក់ទំនងអន្តរសហការរវាងសាកលវិទ្យាល័យ ជាមួយឧស្សាហកម្ម និង វិស័យឯកជន ដោយផ្សារភ្ជាប់ការវិនិយោគនៃបច្ចេកវិទ្យា និង ការផ្ទេរបច្ចេកវិទ្យាក្នុងរោងចក្រ។

ប្រព័ន្ធអេកូ (ecosystem) ទាំងនេះ បានធ្វើឱ្យចិនក្លាយជាប្រទេសនាំមុខគេ លើទំនើបកម្ម ​ឧស្សាហកម្ម និងមានតួនាទីជាគំរូសម្រាប់ការអភិវឌ្ឍសាកល។ ទំនើបកម្មឧស្សាហកម្មចិន ក្នុងផែនការប្រាំឆ្នាំលើកទី​​​​​​ ១៥ នឹងក្លាយជាកម្លាំងចលករសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធឧស្សា​ហ​កម្មសាកល តាមរយៈសក្តានុពលធំក្នុងបច្ចេកវិទ្យា–ឌីជីថល–បៃតង ទប់ទល់នឹងបញ្ហាប្រឈមធំរបស់សាកលលោក។

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធាន​វិទ្យាស្ថាន​សិក្សា​ចិន​ ​​នៃ​​រាជបណ្ឌិត្យ​​សភា​កម្ពុជា

អត្ថបទដែលជាប់ទាក់ទង