**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់

តំបន់ប្រតិបត្តិការសឹករងស្វាយរៀង បើកវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព រយៈពេល ៣ខែ ប្រចាំឆ្នាំ២០២២

ភ្នំពេញ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង បានធ្វើពិធីបើកវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព តំបន់ប្រតិបត្តិការសឹករងស្វាយរៀង រយ:ពេល៣ខែ ប្រចាំឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងដោយមានការអញ្ជើញចូលរួមលោកឧត្តមសេនីយ៍ត្រី អ៊ុ សាវ៉ាត មេបញ្ជាការរង និងជានាយសេនាធិការ តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ែន សារ៉ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកឧត្តមសេនីយ៍ត្រីឡុក សេង នាយរងការិយាល័យទី៤ កងទ័ពជើងគោក លោកនាយរងការិយាល័យហ្វឹកហ្វឺនយោធភូមិភាគទី២ លោកមេបញ្ជាការរង នាយសេនាធិការរងនាយ នាយរងការិយាល័យ នាយ នាយរងផ្នែក មេបញ្ជាការផ្នែកសឹករងទាំង៨ក្រុង ស្រុក មេញ្ជាការវរសេនាតូចទាំង២ចំណុះតំបន់ប្រតិបត្តិការសឹករងស្វាយរៀង រួមទាំងសិក្ខាកាម និងយោធាចារ្យ៨០នាក់។

លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានកោតសរសើរនូវការអភិវឌ្ឍរីកចម្រើនរបស់តំបន់ប្រតិបត្តិការសឹករងស្វាយរៀង និងស្នើឱ្យសិក្ខាកាមទាំងអស់ត្រូវខិតខំយកកម្លាំងកាយចិត្តប្រឹងប្រែងរៀនសូត្រដើម្បីមានសម្ត្ថភាពក្នុងប្រតិបត្តិក្នុងការងាររបស់យោធិនម្នាក់ៗពេលត្រឡប់ទៅអង្គភាពវិញ។
ឯកឧត្តមអភិបាលរងខេត្តក៏បានលើកឡើងពីសភាពការណ៍វិវត្តន៍ថ្មីៗទាំងនៅក្នុងប្រទេសក៏ដូចជាសភភាពការនៅក្នុងពីភពលោក បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អជាពិសេសការពារខ្លួនពីជំងឺកូវីដ-១៩ ដែលរំខានដល់ការហ្វឹកហ្វឺនរបស់យើង ត្រូវលើកកម្ពស់សាមគ្គីភាពក្នុងវគ្គឲ្យមានភាពល្អប្រសើរ មិនត្រូវសេពគ្រឿងស្រវឹងនៅក្នុងបរិវេនហ្វឹកហ្វឺន និងត្រូវគោរពឲ្យបានដាច់ខាតនូវបទបញ្ជាផ្ទៃក្នុងវគ្គ។

ឯកឧត្តម រស់ ផារិទ្ធ បាននាំយកថវិកាចំនួន ៥,០០០,០០០រៀល ដែលជាការឧបត្ថម្ភរបស់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ម៉ាស់ ១កេះ និងអាល់កុល ១កានជូនដល់វគ្គហ្វឹកហ្វឺននេះ ៕

អត្ថបទដែលជាប់ទាក់ទង