សម្ដេចតេជោ៖ បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ានពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គភស្តុភានៃកងកម្លាំងប្រដាប់អាវុធ បានបញ្ជាក់ថា បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ានពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា។
តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា “ កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សិល យប់មិញនិងព្រឹកនេះក្នុងគោលបំណងទាញយើងឲ្យតបតដើម្បីបំផ្លាញចោលបទឈប់បាញ់និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជា ថៃ។
បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ាន
ពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា។
សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្ថិភាព។
ខ្ញុំបានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពាន។
សូមការយោគយល់ពីភ្ញៀវជាតិនិងអន្តរជាតិដែលមិនអាចជួបខ្ញុំបាន។សូមកីឡាករ កីឡាការិនីដែលទៅចូលការប្រកួតសុីហ្គេមលើកទី៣៣នៅប្រទេសថៃចូលរួមការប្រកួតជាធម្មតា”៕

