**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស

មន្រ្តីបរិស្ថាន និងសមត្ថកិច្ចខេត្តក្រចេះ ចុះត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅតំបន់ព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តក្រចេះ

ភ្នំពេញ៖ ដោយមានការសហការ និងគាំទ្រពីគណៈបញ្ជាការកងឯកភាពខេត្តក្រចេះ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្រុមការងារអធិការកិច្ចនិងពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន បានចុះពិនិត្យ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តក្រចេះ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៤ធ្នូ ឆ្នាំ២០២៥។

បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន នាពេលកន្លងមក ក្រុមការងារបានចុះពិនិត្យជាក់ស្តែង លើទីតាំងដីកាប់ រុករានទន្រ្ទានដី យកធ្វើជាកម្មសិទិ្ធ នៅលើទីតាំង៥កន្លែង រួមមាន: ១-ចំណុចពន្លឺពេជ្រ ២-ចំណុចអូរទឹកក្រហម ៣-ចំណុចសសរប្រាំបីជ្រុង ៤-ចំណុចទួលតាសេក និង៥-ទីតាំងចំណុចវាលយន្តហោះ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសស្រ្តខេត្តក្រចេះ។

ជាមួយគ្នានេះ ក្រុមការងារបានប្រើប្រាស់ដ្រូន និងដំឡើងផែនទី ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវកន្លែងដែលមានការកាប់រានដីព្រៃ ក្នុងពេលចុះបំពេញការងារនេះផងដែរ។

ជាលទ្ធផលក្រុមការងារបានពិនិត្យឃើញថា ទីតាំងទាំង៥ខាងលើ មានការកាប់រុករានដីព្រៃ និងដាំកូនកៅស៊ូ ដោយកន្លែងខ្លះមានអាយុ៣ឆ្នាំ កន្លែងខ្លះមានអាយុ១ឆ្នាំ ឬតិចជាង១ឆ្នាំ និងកន្លែងខ្លះទើបកាប់រានថ្មីក្នុរយៈពេលប្រមាណ២សប្តាហ៍មុន។

ជាមួយគ្នានេះ ក្រុមការងារបានទទួលការចូលរួមគាំទ្របន្ថែម ពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ និងបានអនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ដកហូត នូវវត្ថុចាប់យកមួយចំនួន ដូចជា ម៉ូតូ Honda Dream ចំនួន២គ្រឿង កៅឡាក់ចំនួន១ បន្ទះសូឡាតូចនិងអំពូលភ្លើងហ្វា ចំនួន ១ឈុត និងថ្នាំកម្ចាត់ស្មៅចំនួន ១ធុង ចំណុះ២០លីត្រ មករក្សាទុក។ ជាមួយគ្នានេះ មន្ត្រីនគរបាលយុត្តិធម៌ នៃមន្ទីរបរិស្ថានខេត្តក្រចេះ បាននិងកំពុងកសាងសំណុំរឿងករណីនេះ ដើម្បីបញ្ជូនទៅតុលាការ៕

អត្ថបទដែលជាប់ទាក់ទង