**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ

អភិបាលខេត្តពោធិ៍សាត់ ចុះសម្របសម្រួល និងដោះស្រាយបិទបញ្ចប់ទំនាស់ដីធ្លី ដែលកើតមានដ៏រ៉ាំរ៉ៃ ប្រមាណជា៦ឆ្នាំ និង៧ខែ ក្រៅប្រព័ន្ធតុលាការ

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសម្របសម្រួល និងដោះស្រាយបិទបញ្ចប់ទំនាស់ដីធ្លី ដែលកើតមានដ៏រ៉ាំរ៉ៃ ប្រមាណជា៦ឆ្នាំ និង៧ខែ ក្រៅប្រព័ន្ធតុលាការ រវាងភាគី(ក) ខៀ សាវឿន និងភាគី(ខ) កោះ ហាង ទៅតាមរយៈសំណូមពរពីភាគីបណ្តឹងសង្ខាង។

កិច្ចដោះស្រាយទំនាស់ធ្លីខាងលើនេះ ត្រូវបានធ្វើឡើងចំនួន២ទីតាំងផ្សេងគ្នា គឺនៅសាលាឃុំលាច និងសាលាស្រុកភ្នំក្រវាញ ដែលស្ថិតក្នុងឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក លី សុគន្ធី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត, លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ, មន្ត្រីមូលដ្ឋាន និងភាគីដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម ខូយ រីដា បានថ្លែងឱ្យដឹងថា ក្រោយពីទទួលបានសំណូមពរ ពីភាគីទំនាស់ទាំងសង្ខាង និងដោយអារម្មណ៍អាណិតស្រលាញ់ លោកបានចុះមកដោយផ្ទាល់ ដើម្បីពិនិត្យលើទីតាំងទំនាស់ ដែលកើតមានឡើងដ៏រ៉ាំរ៉ៃ ជិត៧ឆ្នាំ និងឈានដល់ការអញ្ជើញភាគីទាំងអស់ ដើម្បីមកសម្របសម្រួលនាឱកាសនេះ។

ឯកឧត្តមបន្តថា ដើម្បីដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធភាព ដោយគ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា ស្របតាមគោលនយោបាយ ឈ្នះ-ឈ្នះ តម្រូវឱ្យភាគីទាំងអស់ បើកចិត្តឱ្យទូលាយ និយាយដោយភាពស្មោះត្រង់ត្រឹមត្រូវ ហើយត្រូវសម្បទានឱ្យគ្នា ទៅវិញទៅមក។

ឯកឧត្តមជម្រាបជូនថា «ជម្លោះ» វាគ្មានអ្វីចំណេញនោះទេ បើនៅតែបន្តឈ្លោះ និងបន្តប្តឹងតទល់គ្នា គឺវាអស់ទាំងធនធានថវិកា អស់ទាំងពេលវេលា និងបន្សល់តែស្លាកស្នាមតកូនតចៅ ពោលគឺត្រូវប្តឹងតជំនាន់ ឬឈ្លោះគ្នាតជំនាន់។ តែបើយល់ព្រមតាមការសម្របសម្រួល និងស្រុះស្រួលគ្នា តាមរយៈការថយមួយជំហ៊ានទាំងសង្ខាង នោះលោកនឹងបញ្ចប់ទំនាស់នេះ ចាប់ពីពេលនេះតទៅ ដើម្បីឱ្យកូនៗមានអនាគតល្អ និងបានរាប់រកគ្នា តទៅមុខទៀត។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា «លុយ និងទ្រព្យសម្បត្តិ យើងអាចរកមកពេលណាក៏បានដែរ គ្រាន់តែយូរហើយនឹងឆាប់ ក៏ប៉ុន្តែចំណងមិត្តភាព រវាងអ្នកភូមិផងរបងជាមួយ គឺមានជារៀងរហូត»។

ឯកឧត្តមបញ្ជាក់ថា ចាប់តាំងពីលោកមកដឹកនាំយន្តការខេត្តពោធិ៍សាត់ បានជាង០៣ឆ្នាំមកនេះ ឯកឧត្តមបានដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ បានច្រើនករណីមកហើយ តែមិនដូចជាករណីរឿងនេះ គឺកើតមានការក្តីក្តាំគ្នា គិតមកដល់ថ្ងៃនេះ មានរយៈពេល៦ឆ្នាំ និង៧ខែ នៅមិនចប់ រហូតឡើងដល់ផ្លូវតុលាការ នៅតែមិនចប់។

សម្រាប់យន្តការដោះស្រាយ «ក្រៅប្រព័ន្ធតុលារការ» ដ៏មានប្រសិទ្ធភាព និងជឿជាក់ របស់ឯកឧត្តម ខូយ រីដា បានធ្វើឱ្យភាគីទំនាស់ទាំងសង្ខាងយល់ព្រម និងពេញចិត្តទទួល ព្រមទាំងបានដកពាក្យបណ្តឹងពីតុលាការវិញ ដោយមិនមានការទាមទារសំណងជំងឺចិត្តអ្វីទាំងអស់ ដើម្បីបញ្ចប់ទំនាស់ចាប់ពីពេលនេះតទៅ។

ភាគីទំនាស់ និងសាក្សីនៅទីនោះ ក៏បានសម្តែងនូវក្តីសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃ របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលមានចំណាត់ការដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង