**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

តុលាកាក្នុងរដ្ឋធានីប្រទេសបង់ក្លាដែស សម្រេចកាត់ទោសអតីតនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ឱ្យជាប់ពន្ធនាគារ៥ឆ្នាំ

បង់ក្លាដែស៖ តុលាកាក្នុងរដ្ឋធានីប្រទេសបង់ក្លាដែស បានសម្រេចកាត់ទោសអតីតនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ និងក្មួយស្រីរបស់លោកស្រីដែរ គឺលោកស្រី Tulip Siddiq ដែលជាសមាជិកសភាគណបក្សពលកម្មអង់គ្លេស ឲ្យជាប់ពន្ធនាគារ២ឆ្នាំ នៅថ្ងៃចន្ទនេះ ពីបទប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធនឹងគម្រោងដីធ្លីរបស់រដ្ឋាភិបាល។

លោក Rabiul Alam ជាចៅក្រមពិសេសរបស់ទីក្រុងដាកាបាននិយាយថា លោកស្រី Hasina បានប្រើប្រាស់អំណាចរបស់ខ្លួនខុស ក្នុងនាមជានាយករដ្ឋមន្ត្រី ខណៈដែលលោកស្រី Siddiq ជាក្មួយស្រីគឺមានទោសពីបទពាក់ព័ន្ធនឹងអំពើពុករលួយបន្ថែមដែលហ៊ានរត់ការជួយម្តាយមីងរបស់ខ្លួន និងបងប្អូនពីរនាក់របស់លោកស្រី ទទួលបានដីឡូត៍មួយកន្លែង ក្នុងគម្រោងសាងសង់រដ្ឋាភិបាលបង់ក្លាដែស្ស។ ម្តាយរបស់លោកស្រី Siddiq គឺលោកស្រី Sheikh Rehana ដែលជាបងស្រីលោកស្រី Hasina ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ៧ឆ្នាំដែរ ហើយត្រូវបានចាត់ទុកថាជាអ្នកចូលរួមចំណែកដ៏សំខាន់នៅក្នុងសំណុំរឿងនេះ។

ចៅក្រមក៏បានពិន័យជាប្រាក់ដល់ជនជាប់ចោទទាំងបីនាក់ក្នុងម្នាក់ៗចំនួន ៨១៣ដុល្លារអាម៉េរិកនិងបានបញ្ជាឱ្យលុបចោលដីឡូត៍ដែលបានបែងចែកសម្រាប់លោកស្រី Rehana ចោល។ ក្នុងនោះក៏មានជនសង្ស័យចំនួន១៤នាក់ផ្សេងទៀតដែរ។ ចំណែកលោក Khan Mohammed Mainul Hasan ជាព្រះរាជអាជ្ញានៃអង្គការឃ្លាំមើលអំពើពុករលួយ បាននិយាយថា ពួកគេក៏បានរកឃើញភស្តុងតាងសំខាន់ៗនានាដែរ ដែលអាចធ្វើឲ្យជនចោទខ្លះត្រូវជាប់ពន្ធនាគារអស់មួយជីវិត។

ព្រះរាជអាជ្ញាបាននិយាយថា៖ លោកស្រី Siddiq ត្រូវបានកាត់ទោសជាពលរដ្ឋបង់ក្លាដែស ហើយពួកគេបានទទួលលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណជាតិរបស់លោកស្រី និងលេខពន្ធដារបានផងដែរ។ ប៉ុន្តែលោកស្រី Siddiq បានជំទាស់នឹងការអះអាងនេះ ហើយបាននិយាយថា លោកស្រីជាពលរដ្ឋអង់គ្លេស មិនមែនជាពលរដ្ឋបង់ក្លាដែសនោះទេ។

លោកស្រី Siddiq ដែលជាតំណាងឱ្យតំបន់ Hampstead និង Highgate នៃទីក្រុងឡុងដ៍នៅក្នុងសភាអង់គ្លេស ពីមុនបានបដិសេធការចោទប្រកាន់ទាំងអស់នេះដែរ ហើយលោកស្រីបាននិយាយថា ការកាត់ក្តីនេះជារឿងកំប្លែងពេកហើយ។ នៅក្នុងសំណុំរឿងបីផ្សេងគ្នាដែលពាក់ព័ន្ធនឹងគម្រោងឃុំឃិតដូចគ្នានេះ កន្លងទៅក៏មាន តុលាការផ្សេងមួយទៀតបានកាត់ទោសឲ្យលោកស្រី Hasina ជាប់ពន្ធនាគារ២១ឆ្នាំដែរកាលពីថ្ងៃទី២៧ខែវិច្ឆិកា ។

កូនប្រុស និងកូនស្រីរបស់លោកស្រី Hasina ក៏ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារប្រាំឆ្នាំក្នុងម្នាក់ៗផងដែរ បន្ទាប់ពីមានបាតុកម្មទ្រង់ទ្រាយធំផ្តួលរំលំអំណាចម្តាយរបស់ពួកគេដោយយុវជន Gen Z ។

បច្ចុប្បន្នប្រទេសកំពុងគ្រប់គ្រងដោយរដ្ឋាភិបាលបណ្តោះអាសន្នដែលដឹកនាំដោយបេក្ខជនឈ្នះរង្វាន់ណូបែលសន្តិភាពគឺលោក Muhammad Yunus ដែលបានប្រកាសថាការបោះឆ្នោតសភាក្នុងប្រទេសចុងក្រោយនេះនឹងត្រូវធ្វើឡើងនៅខែកុម្ភៈឆ្នាំ២០២៦៕

អត្ថបទដែលជាប់ទាក់ទង