ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យលទ្ធកម្មកម្រិតមធ្យម (General PRC)នៃគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យលទ្ធកម្មកម្រិតមធ្យម (General PRC)នៃគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា។
កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួមពីប្រធាននាយកដ្ឋានមុខងារនិងធនធាន តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្រ្តីគម្រោង នៅទីស្ដីការក្រសួងមហាផ្ទៃ៕

