តុលាការយោធារុស្ស៉ី កាត់ទោសបុរស ៨នាក់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ជុំវិញភាពជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ ដោយរថយន្តបំផ្ទុះគ្រាប់បែកអត្តឃាតរបស់អ៊ុយក្រែន

ROSTOV-ON-DON៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ តុលាការយោធារុស្ស៉ី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានកាត់ទោសបុរស ៨នាក់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ជុំវិញភាពជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ ដោយរថយន្តបំផ្ទុះគ្រាប់បែកអត្តឃាត របស់អ៊ុយក្រែន នៅតាមផ្លូវពីភាគខាងត្បូងរុស្ស៉ីឆ្ពោះទៅតំបន់គ្រីមៀ។
បុរសទាំង ៨នាក់ ត្រូវបានកាត់ទោសពីបទចោទប្រកាន់ភេរវកម្ម ដោយរៀបចំផែនការជួយអ៊ុយក្រែនបំផ្ទុះគ្រាប់បែក។ ពួកគេបានតវ៉ាថាគ្មានកំហុស ក្នុងសវនាការបិទទ្វារ ដោយនិយាយថា មិនបានដឹងអំពីផែនការរបស់អ៊ុយក្រែនទេ ប៉ុន្តែរដ្ឋ អាជ្ញា បាន ប្រកែក ថា ពួកគេ ច្បាស់ ជា បាន ដឹង។
ការវាយប្រហារកាលពីខែតុលា ឆ្នាំ ២០២២ បានបង្កការខូចខាតដល់ផ្នែកខ្លះនៃស្ពានប្រវែង ១៩គីឡូម៉ែត្រ ដោយអ្នកបើកបរបានផ្ទុះស្លាប់ក្នុងរថយន្ត រួមទាំងជនស៉ីវិល ៤នាក់ដែលជិះរថយន្តធុនតូចនៅក្បែរនោះ ហើយផ្នែកមួយនៃស្ពានបាក់ដួលរលំ។ ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់ក្នុងស្រុក SBU របស់អ៊ុយក្រែន បានអះអាងទទួលខុសត្រូវ៕

