គួរឱ្យសង្វេងណាស់! ក្មេង៣នាក់បានលង់ទឹកប្រឡាយស្រែប្រាំងស្លាប់ ក្នុងភូមិអន្លង់ថ្ងាន់លិច ស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ នៅវេលាម៉ោង១១៖០០នាទី នៅថ្ងៃទីសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានករណីក្មេងលង់ទឹកប្រឡាយស្រែប្រាំងស្លាប់ ចំនួន៣នាក់ ក្នុងភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី។
ក្នុងករណីលង់ទឹកនោះឃើញវត្តមានលោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី លោក ឆុំ ឆាន់ អភិបាលរងស្រុក លោក សូ សាវលិញ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ និងនគរបាលប៉ុស្តិ៍បត់ត្រង់ បានចុះជួយអន្តរាគមន៍ករណីក្មេងលង់ទឹក នឹងបានអន្តរាគមន៍ផ្តល់មឈូស ជូនគ្រួសារនៃសពទាំង៣នាក់ ដែលកំពុងជួបបញ្ហាខ្វះខាតជាក់ស្តែង។
គួរបញ្ជាក់ថា ក្មេងទាំង៣នាក់នេះជាបងប្អូនជីដូនមួយគ្នា ហើយត្រូវបានស្គាល់អត្តសញ្ញាណ៖
១,ឈ្មោះ នឿម ឋានៈវ៉ាត់ ភេទប្រុស អាយុ២ឆ្នាំ រស់នៅភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី។
២,ឈ្មោះ ឆាយឆាយ សុជាតា ភេទស្រី អាយុ៥ឆ្នាំ រស់នៅភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី។
៣,ឈ្មោះ រ៉េន សុផា ភេទប្រុស អាយុ៣ឆ្នាំ រស់នៅភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី៕

