**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP

សហជីពធំៗនៅកម្ពុជា ថា របាយការណ៍ Human Rights Watch ស្ដីពី បញ្ហាពលករ មិនឆ្លុះបញ្ចាំងពីការពិត និងគ្មានវិជ្ជាជីវៈ

ភ្នំពេញ៖សហជីពធំៗនៅកម្ពុជា យល់ឃើញដូចៗគ្នាថា របាយការណ៍របស់អង្គការ Human Rights Watch ស្ដីពី បញ្ហាពលករ ដែលសម្ភាសបងប្អូនអតីតពលករតែ ៥៦នាក់នោះ គឺមិនឆ្លុះបញ្ចាំងពីការពិត និងគ្មានវិជ្ជាជីវៈ។ ការលើកឡើងនេះ គឺបន្ទាប់ពីអង្គការ Human Rights Watch បានចេញរបាយការណ៍មួយមានចំណងជើងថា «ពលករខ្មែរវិលត្រឡប់មកស្រុកវិញ កំពុងប្រឈមនឹងភាពអត់ឃ្លាន និងគ្មានការងារធ្វើ» ដោយអង្គការនេះបានសម្ភាសអតីតពលករតែ ៥៦នាក់ប៉ុណ្ណោះ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ប្រាប់នៅថ្ងៃទី២៧ ខែវិច្ឆិកានេះថា របាយការណ៍របស់អង្គការ Human Rights Watch ដែលសម្ភាសបងប្អូនអតីតពលករតែ ៥៦នាក់នោះ គឺមិនឆ្លុះបញ្ចាំងពីការពិត គ្មានវិជ្ជាជីវៈ ហើយក៏មិនឆ្លុះបញ្ចាំងអំពីសកម្មភាពពិតរបស់រាជរដ្ឋាភិបាល ក្រសួងការងារ និងអាជ្ញាធរពាក់ព័ន្ធ។

ប្រធានសហភាពពលកម្មជាតិកម្ពុជា មានប្រសាសន៍បែបនេះថា «របាយការណ៍ចេញដោយ Human Rights Watch នេះ វាផ្ទុយស្រលះទាំងស្រុង ហើយមិនបានឆ្លុះបញ្ចាំងការពិត ហើយអ្វីដែលសំខាន់នោះ Human Rights Watch មិនបានយកចិត្តទុកដាក់ក្នុងការ Research ឱ្យបានត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ទេ យើងមើលឃើញថា Human Rights Watch ធ្វើការទៅតាមអារម្មណ៍ ឬតាមការនឹកឃើញ ឬក៏ទៅតាមសេណារីរ៉ូរបស់ម្ចាស់ជំនួយ ដែលចង់មួលបង្កាច់បង្ខូចកិត្តិយសកម្ពុជា»។

លោក សំ សឿន បានបន្ថែមថា លោក បានមើលឃើញពីការខិតខំរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារជាសេនាធិការ ដោយបានជួយសម្របសម្រួលដល់បងប្អូនអតីតពលករ តាំងពីពេលដែលពួកគាត់មកដល់ច្រកទ្វារព្រំដែន រហូតដល់ជួយស្វែងរកការងារទៅដល់មូលដ្ឋានរបស់ពួកគាត់តែម្ដង។ បន្ថែមលើនេះ លោក សំ សឿន ក៏បានស្នើឱ្យអង្គការ Human Rights Watch តែតម្រូវរបាយការណ៍របស់ខ្លួន ហើយគួរចូលរួមផ្សព្វផ្សាយឱកាសការងារ ជូនដល់បងប្អូនអតីតពលករវិញល្អជាង។

ចំណែកលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ប្រាប់ឱ្យដឹងដែរថា លោកមើលឃើញថារបាយការណ៍ដែលចេញដោយអង្គការ Human Rights Watch គឺមិនឆ្លុះបញ្ចាំងពីការពិតឡើយ ពីព្រោះអង្គការនេះបានសម្ភាសបងប្អូនអតីតពលករតែ ៥៦នាក់ប៉ុណ្ណោះ ខណៈដែលអតីតពលករត្រឡប់មកពីថៃមានរហូតដល់ជិត ១លាននាក់។

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ មានប្រសាសន៍បែបនេះថា «ខ្ញុំគិតថា ទិសដៅពលករដែលខាងស្ថាប័ន Human Rights Watch សម្ភាស វាអាចជាផ្នែកមួយដែលគេអាចរៀបចំទុក ព្រោះថា ពលករជាច្រើនដែលបានវិលមក យើងឃើញមានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់រាជរដ្ឋាភិបាល ជាពិសេសយើងបានឃើញអំពីការយកចិត្តទុកដាក់ខ្ពស់បំផុត នោះគឺក្រសួងការងារ»។

ជាមួយគ្នានេះ លោក ប៉ាវ ស៊ីណា លើកឡើងថា ចំណុចខ្វះខាតបន្តិចបន្តួចគឺចៀសមិនផុតឡើយ ខណៈដែលបងប្អូនអតីតពលករត្រឡប់មកពីថៃមានចំនួនច្រើន តែមិនអាចយកការសម្ភាសពលរដ្ឋតែប៉ុន្មាននាក់ មកគ្របដណ្ដប់លើបងប្អូនអតីតពលករជិត ១លាននាក់នោះ គឺមិនអាចទៅរួចទេ។

ផ្ទុយពីការលើកឡើងរបស់អង្គការ Human Rights Watch លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ មើលឃើញថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានខិតខំយកចិត្តទុកដាក់ជាខ្លាំងទៅលើការស្វាគមន៍ ការមកដល់របស់បងប្អូនអតីតពលករ ក៏ដូចជាការស្វែងរកការងារឱ្យពួកគាត់ធ្វើ៕

អត្ថបទដែលជាប់ទាក់ទង