ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ភ្លាមៗ និងបំណាក់ដីធ្ងន់ធ្ងរនៅកោះ Sumatra ប្រទេសឥណ្ឌូណេស៉ី បណ្តាលឱ្យមនុស្សចំនួន ១០នាក់បាត់បង់ជីវិត

MEDAN៖ បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ភ្លាមៗ និងបំណាក់ដីធ្ងន់ធ្ងរនៅកោះ Sumatra ប្រទេសឥណ្ឌូណេស៉ី បណ្តាលឱ្យមនុស្សចំនួន ១០នាក់បាត់បង់ជីវិត និង ៦នាក់បាត់ខ្លួននៅឡើយ។
ប៉ូលិសជាតិ បានឱ្យដឹងថា ក្រុមជួយសង្រ្គោះប្រឹងប្រែងចូលទៅដល់តំបន់រងគ្រោះទាំង ៦នៃភាគខាងជើងខេត្ត Sumatra បន្ទាប់ពីភ្លៀងធ្លាក់មូសុង ប៉ុន្មានសប្តាហ៍មកនេះ នាំឱ្យបាក់ច្រាំងទន្លេ ជន់លិចភូមិជ្រលងភ្នំ ដោយភក់ ដុំថ្ម និងដើមឈើដួលរលំ បន្សល់ ទុក នូវ ការ បំផ្លិចបំផ្លាញ។
គិតត្រឹមថ្ងៃពុធនេះ ក្រុមសង្រ្គោះរកឃើញសាកសពចំនួន ៥នាក់ និងរបួស ៣នាក់ក្នុងទីក្រុង Sibolga ហើយកំពុងស្វែងរកមនុស្ស ៤នាក់ដែលបានបាត់ខ្លួន។
នៅក្នុងសង្កាត់ Central Tapanuli ជាប់ទីក្រុង Sibolga បំណាក់ដីបានវាយប្រហារផ្ទះជាច្រើនខ្នង សម្លាប់មនុស្សមួយគ្រួសារមានសមាជិក ៤នាក់ ហើយទឹកជំនន់បានជន់លិចអគារ និងផ្ទះជិត ២ ០០០ខ្នង។ ទឹកជំនន់ និងបំណាក់ដី ក៏បណ្តាលឱ្យបាក់ដើមឈើ សម្លាប់អ្នកភូមិម្នាក់ នៅស្រុក South Tapanuli និងរបួសមនុស្សផ្សេងទៀត បំផ្លាញស្ពាន និងជន់លិចផ្ទះ ៤៧០ខ្នង។ ផ្លូវធំមួយត្រូវបានបិទដោយភក់ និងកម្ទេចកម្ទី នៅកោះ Nias៕

