នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដឹកនាំកិច្ចប្រជុំការងារគ្រប់គ្រងគ្រោះមហន្តរាយ និងប្រគល់ភារកិច្ចដល់ក្រុមជំនួយការ សម្របសម្រួលការងារ
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រង គ្រោះមហន្តរាយនៅក្នុងក្រសួងការពារជាតិ បានដឹកនាំ កិច្ចប្រជុំការងារគ្រប់គ្រងគ្រោះមហន្តរាយ និងប្រគល់ភារកិច្ចដល់ក្រុមជំនួយ ការសម្របសម្រួលការងារជាមួយ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នៅបន្ទប់ប្រជុំខុទ្ទការល័យអគ្គបញ្ជាការដ្ឋាន។