**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ លើកទី២ នៅស្រុកសំរោងទង ដើម្បីទទួលយកសំណូមពរ បញ្ហាប្រឈម និងក្តីកង្វល់ពលរដ្ឋ

កំពង់ស្ពឺ៖ ដើម្បីឆ្លើយតបចំពោះគោលបំណង និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ជាលើកទី២ សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៥ ក្នុងស្រុកសំរោងទង ដែលវេទិកានេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នាសាលាស្រុកសំរោងទង។

ឯកឧត្តម យឹម សុខុម បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់ ក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងផ្តល់ឱកាស ក្នុងការពិភាក្សាប្រកបដោយតម្លាភាពគ្រប់ជ្រុងជ្រោយ ការទទួលបាននូវពហុគំនិតពីរដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល សាធារណជននានាដែលអាចទទួលបាននូវការផ្ទៀងផ្ទាត់ប្រកបដោយសុច្ចរិតភាព និងយុត្តិធម៌ក្នុងសង្គមកាន់តែល្អប្រសើរឡើង។

ជាមួយនឹងការបញ្ចេញមតិយោបល់ជា សំណួរ ឬសំណូមពរររបស់ប្រជាពលរដ្ឋ, ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តម យឹម សុខុម ក៏បានបញ្ជាក់ដោយប្តេជ្ញាចិត្តថា នឹងរួមគ្នាយ៉ាងម៉ឺងម៉ាត់ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដោះស្រាយនូវរាល់សំណើរ សំណូមពររបស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ប្រសិទ្ធភាព នៃគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងដើម្បីធានាចីរភាពក្នុងកិច្ចអភិវឌ្ឍន៍ ពង្រឹងសន្តិភាព ស្ថេរភាពសង្គម សេដ្ឋកិច្ច សង្គមកិច្ច ជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ បម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ ប្រកបដោយសមធម៌ គុណធម៌ ក្នុងគោលដៅដើម្បីសេចក្តីសុខ សុភមង្គ និងផលប្រយោជន៍ពិតប្រាកដរបស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។

ឆ្លើយតបនឹងក្តីកង្វល់ពីប្រជាពលរដ្ឋដែលថា ស្រុកសំរោងទង មិនមានបរិស្ថានល្អ ពោរពេញ ដោយសំរាម ដីធ្លីមានវិវាទច្រើន សេវាសុខាភិបាលនៅមានកម្រិត ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា បច្ចុប្បន្នខេត្តមានការអភិវឌ្ឍន៍ខ្លាំង រោងចក្រសហគ្រាសមានចំនួនជាង១៣០០រោងចក្រ សហគ្រាស កម្មករនិយោជិកមានជាង ៣០ម៉ឺននាក់កំពុងធ្វើការ ដែលធ្វើឱ្យការគ្រប់គ្រងផ្នែកបរិស្ថាននៅមានកម្រិត ថង់ប្លាស្ទិកត្រូវបានហោះហើរពាសវាលពាសកាលពេញផ្លូវ។ ករណីនេះបើគេមើលមួយជ្រុងឃើញថា មានប្រជាពលរដ្ឋមួយចំនួនធំ បានចាប់ផ្តើមចេះសម្អាតអនាម័យ ប្រមូល វេចខ្ចប់ និងទុកដាក់សំរាមបានត្រឹមត្រូវរួចហើយ នៅឡើយតែពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះ ដែលនៅមិនទាន់យល់ដឹងពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសគឺបងប្អូនជាកម្មករ កម្មការិនីបានបោះចោលគ្មានសណ្តាប់ធ្នាប់ក្រោយវេចខ្ចប់ និងបរិភោគរួច៕

អត្ថបទដែលជាប់ទាក់ទង