**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ប្រជាជនងាយរងគ្រោះបំផុត ជាង៨០០គ្រួសារ ក្នុងខេត្តកំពង់ធំ ទទួលបានអំណោយសម្រាលការលំបាក ពីកាកបាទក្រហមកម្ពុជា

កំពង់ធំ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្តចាត់ឱ្យ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ នាំយកអំណោយមនុស្សធម៌សម្រាប់ចែកជូនប្រជាជនងាយរងគ្រោះបំផុត មានដូចជា ចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនពិការ កុមារកំព្រា និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ៨១១គ្រួសារទៀត ដែលមកពី៩ក្រុង/ស្រុក ក្នុងខេត្តកំពង់ធំ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានចាត់ក្រុមការងារចុះប្រគល់អំណោយខាងលើជូនប្រជាជនងាយរងគ្រោះបំផុតទាំង ៨១១គ្រួសារ នៅទីតាំងចំនួន៣ផ្សេងគ្នាក្នុងនោះ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា អញ្ជើញចុះចែកចំនួន២ទីតាំង ដោយទីតាំងទី១ ស្ថិតនៅបរិវេណទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ សម្រាប់ប្រជាជនងាយរងគ្រោះបំផុតចំនួន ៤៨៤គ្រួសារ មកពី ក្រុងស្ទឹងសែន ២០គ្រួសារ, ស្រុកសណ្តាន់ ១០០គ្រួសារ, ស្រុកប្រាសាទបល្ល័ង្ក ១០២គ្រួសារ, ស្រុកកំពង់ស្វាយ ១០៩ និងស្រុកប្រាសាទសំបូរ ៨៣គ្រួសារ និងទីតាំងទី២ ស្ថិតក្នុងបរិវេណសាលាស្រុកស្ទោងសម្រាប់ប្រជាជនងាយរងគ្រោះបំផុត ៨០គ្រួសារ។ ដោយឡែកទីតាំងទី៣ ស្ថិតក្នុងបរិវេណវត្តព្រៃតាត្រាវ ភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ក្រោមវត្តមាន លោកវេជ្ជ. អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ២៤៧គ្រួសារ មកពីស្រុកសន្ទុក ៩០គ្រួសារ, ស្រុកបារាយណ៍ ៨៥គ្រួសារ និងស្រុកតាំងគោក ៧២គ្រួសារ។

មានមតិសំណេះសំណាលនាឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹក និងអាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាជនងាយរងគ្រោះទាំងអស់ដែលអញ្ជើញមកទទួលអំណោយនាឱកាសនេះ។

លោកជំទាវ ក៏បានថ្លែងអំណរគុណ និងកោតសរសើរជូនចំពោះ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខា ថ្នាក់ដឹកនាំ មន្ត្រីប្រតិបត្តិសាខា-អនុសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ទាំងអស់ ដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាជនដែលងាយរងគ្រោះបំផុតនៅក្នុងខេត្តកំពង់ធំ។

លោកជំទាវបានឱ្យដឹងថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានយកចិត្តទុកដាក់ជាទីបំផុត ចំពោះប្រជាជនងាយរងគ្រោះមានការខ្វះខាតជីវភាពក្នុងការរស់នៅដែលត្រូវការឱ្យជួយ។ ជាមួយនេះសំណូមពរឱ្យបងប្អូនទាំងអស់ដែលអញ្ជើញមកថ្ងៃនេះត្រូវជួយផ្សព្វផ្សាយបន្តឱ្យអ្នកដ៏ទៃបានដឹងបានយល់ថា កាកបាទក្រហមកម្ពុជា ជួយតែអ្នកដែលមានតម្រូវការពិតប្រាកដ ដោយអំណោយទាំងនេះ ដែលកាកបាទក្រហមកម្ពុជា យកមកផ្តល់ជូនគឺបានមកពីការបរិច្ចាគរបស់សប្បុរសជននានា ពីព្រោះថាសម្បុរសជនចង់ឱ្យកាកបាទក្រហមកម្ពុជា ជួយដល់អ្នកដែលមានការខ្វះខាតពិតមែន។

ជាមួយគ្នានេះ លោកជំទាវ មានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកមិនដែលខានក្នុងការផ្តល់ជូន មុង ភួយ សារុង ក្រមា នោះទេ មិនមែនមានន័យថាបងប្អូនគ្មានសម្ភារៈទាំងនេះប្រើប្រាស់នោះទេ ប៉ុន្តែលោកចង់ដាស់តឿនក្រើនរំលឹកដល់បងប្អូនឱ្យគិតគូរពីសុខភាព ពីព្រោះថាកាកបាទក្រហមកម្ពុជា អាចផ្តល់ជូនអំណោយសម្រាលការលំបាកមួយរយៈពេលខ្លីបាន ប៉ុន្តែមិនអាចជួយសុខភាពរបស់បងប្អូនបានទេ មានតែបងប្អូនទេដែលអាចជួយខ្លួនឯងបាន។ ទន្ទឹមនឹងនេះសូមគិតគូរចំពោះសុខភាព ស្រឡាញ់ខ្លួនឱ្យស្ងួនចំណី ប្រុងប្រយ័ត្នចំពោះជំងឺពេញនិយមដែលអាចការពារបានគឺជំងឺមិនឆ្លងដូចជា ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺរលាកផ្លូវដង្ហើមរ៉ាំរៃជាដើម ដែលជំងឺទាំងអស់នេះបណ្តាលមកពីការបរិភោគអាហារប្រចាំថ្ងៃ ដែលមានជាតិប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ការទទួលទានអាហារដែលគ្មានសុវត្ថិភាព ឬប្រើជាតិគីមី ការទទួលទានភេសជ្ជៈកំប៉ុង ជាពិសេសគ្រឿងស្រវឹង និងបារី កុំដុតសំរាមប្លាស្ទិក ដែលបណ្តាលឱ្យខូចសុខភាព និងបំពុលបរិស្ថានថែមទៀត។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ត្រូវ ថែទាំសុខភាពឱ្យបានល្អ ត្រូវអនុវត្តតាមសារអប់រំសុខភាពរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺផ្សេងៗ និងឆ្លៀតពេលធ្វើការងារកុំនៅទំនេរព្រោះអាចជួយដល់សុខភាពយើងបានមួយផ្នែកផងដែរ។

សូមជម្រាបជូនថា អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ និងឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា)៕

អត្ថបទដែលជាប់ទាក់ទង