**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំឆមាសទី១ ឆ្នាំ២០២២

ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាបនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំឆមាសទី១ ឆ្នាំ២០២២ ។

កិច្ចប្រជុំនេះធ្វើឡើង ក្រោមការដឹកនាំរបស់លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ ដែលជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក ពីមន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក និងអង្គការ ដៃគូពាក់ព័ន្ធសរុប ៥១នាក់ ស្រី២៧ នាក់ ផងដែរ។

កិច្ចប្រជុំត្រួតពិនិត្យខាងលើនេះ អង្គប្រជុំបានធ្វើការពិនិត្យទៅលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ដែលអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរយៈពេល០៦ខែ ក្នុងឆ្នាំ២០២២កន្លងទៅនេះ ដោយសម្រេចបានតាមផែនការជាច្រើនគួរជាទីមោទនៈ បើទោះបីជាមានបញ្ហាប្រឈមដោយសារការីករាលដាលជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។ ការទទួលបានលទ្ធផលល្អទាំងនេះ គឺបានមកពីការចូលរួមកិច្ចសហការគ្នាបានយ៉ាងល្អ ដែលបានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់អ្នកពាក់ព័ន្ធទាំងក្នុងជួររាជរដ្ឋាភិបាល និងអង្គការដៃគូជាតិ អន្តរជាតិ លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងកិច្ចការពារពីការរំលោភបំពាននានាលើទៅមនុស្សគ្រប់ស្រទាប់ នៅក្នុងខេត្តសៀមរាប។

ទន្ទឹមនឹងលទ្ធផលជាច្រើនដែលសម្រេចបាន ក៏យើងនៅតែពិនិត្យឃើញថា មានបញ្ហាជាច្រើនទៀតដែលទាមទារ និងតម្រូវឱ្យមានការពិនិត្យ និងដោះស្រាយជាបន្ទាន់ ដូចជាករណីការបាត់ដំណឹងរបស់ពលករនៅតាមបណ្តាលស្រុកមួយចំនួនក្នុងខេត្ត (ករណីដាច់ទំនាក់ទំនងជាមួយគ្រួសារសាច់ញាតិរយៈពេលជាច្រើនឆ្នាំ) ករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការបន្តការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋទៅក្រៅប្រទេសដោយអាជ្ញាធរពុំបានជ្រាបដំណឹង ករណីកុមារតាមម្តាយនៅក្នុងពន្ធនាគារ ដែលត្រូវដល់អាយុត្រូវចូលរៀន និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ ព្រមទាំងជាប្រធានលេខាធិការដ្ឋាន ដឹកនាំសម្របសម្រួលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានធ្វើការពិនិត្យ និងដាក់ផែនការអនុវត្តបន្តជូនមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយទៅតាមជំនាញនីមួយៗ ដោយមានស្មារតីទទួលខុសត្រូវ ព្រមទាំងមានការចូលរួមសហការគ្នា សំដៅធានាដល់ការការពារជនរងគ្រោះ និងងាយជនរងគ្រោះដោយអំពើហិង្សាទាក់ទង់នឹងយេនឌ័រ ការរំលោភបំពាននានា ការទប់ស្កាត់ករណីឃាតកម្មផ្សេងៗ (តាមរយៈការពង្រឹងលើការផ្សព្វផ្សាយនិងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព) ពិសេសការអនុវត្តច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ និងច្បាប់ពាក់ព័ន្ធនានា។

លោកស្រីអភិបាលរងខេត្ត ក៏បានលើកទឹកចិត្តដល់សមាជិកក្នុងអង្គប្រជុំ ឱ្យរួមគ្នា និងធ្វើការងារជាក្រុមដើម្បីធ្វើការបំពេញឱ្យគ្នាទៅវិញទៅមក ពិសេសការផ្តល់សេវាកម្មជូនដល់ជនរងគ្រោះ និងងាយរងគ្រោះ ពិព្រោះមិនអាចមានតែស្ថាប័នណាមួយ ដែលអាចធ្វើការបំពេញតម្រូវការទៅតាមស្ថានភាព និងឆ្លើយតបនឹងបញ្ហាតែម្នាក់ឯងបានឡើយ ពោលគឺមានតែការរួមគ្នាជាកម្លាំងសរុប ធនធានសរុប ទើបអាចសម្រេចបានជោគជ័យ ឬការដោះស្រាយបញ្ហា ឬការផ្តល់ជូនសេវាកម្ម បានគ្រប់ជ្រុងជ្រោយ៕

អត្ថបទដែលជាប់ទាក់ទង