ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាខ្លឹមសារត្រៀមកិច្ចប្រជុំលើកទី១៣ស្ដីពីការកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាខ្លឹមសារត្រៀមកិច្ចប្រជុំលើកទី១៣ស្ដីពីការកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការអន្តរក្រសួង នៅសាលប្រជុំខេត្តបាត់ដំបង ទីស្ដីការក្រសួងមហាផ្ទៃ។

