**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម

ក្រសួងការពារជាតិ បេីកប្រជុំបូកសរុបការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល ទិសយោធភូមិភាគទី១

ភ្នំពេញ៖ ក្រសួងការពារជាតិបានបេីកប្រជុំបូកសរុបការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល ទិសយោធភូមិភាគទី១ ដោយមានសមាជិក សមាជិកា ភ្ញៀវកិត្តិយសចូលរួមចំនួន ១៤៧នាក់ ក្រោមអធិបតីភាពលោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល ក្រោមប្រធានបទ“ថែរក្សាការពារសន្តិភាព និងបន្តជំរុញខឿនការពារជាតិរបស់ប្រជាជន” ។

នៅក្នុងកិច្ចពិភាក្សា អង្គប្រជុំបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្ព័ន្ធមេត្រីភាពទិសយោធភូមិភាគទី១ សម្រេចបានកន្លងមក ការយកចិត្តដាក់តម្រង់ទិសជាប់ជាប្រចាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិដោយឈរលើស្មារតីទទួលខុសត្រូវចំពោះឧត្តមប្រយោជន៍ សាមគ្គីជាតិខ្ពស់ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច ពាក់ព័ន្ធនឹងវិស័យការពារជាតិ។

អង្គប្រជុំសូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែងតែផ្តល់ជំនួយឧបត្ថម្ភជួយដល់បណ្តាកងឯកភាព យោធិន និងគ្រួសារយោធិនដោយផ្ទាល់ រួមទាំងការលើកស្ទួយកម្រិតជីវភាព ការហ្វឹកហ្វឺន ការកសាងជំរុំជម្រកស្នាក់នៅ ព្រមទាំងការបំពាក់សម្ភារៈសម្រាប់ប្រតិបត្តិការយោធា ការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាការថែទាំសុខភាពបងប្អូនយោធិនជាប្រចាំ។ ថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុមហ៊ុន សប្បុរសជន វិស័យឯកជន  បងប្អូនប្រជាពលរដ្ឋ ដែលបានជួយគាំទ្រឧបត្ថម្ភទាំងស្មារតី និងសម្ភារៈដល់អង្គភាព វីរកងទ័ព ក្នុងស្មារតីប្រពៃណី “សិល្បៈនៃការចែករំលែក” សំដៅរួមចំណែកកសាង និងពង្រឹងខឿនការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា កាន់តែរឹងមាំ ស្របតាមទិសស្លោក “នយោបាយការពារជាតិ គឺជាខឿនការពារប្រជាជន”។

កិច្ចប្រជុំ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី បានដាក់ចេញទិសដៅការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាព ៥ចំណុចរួមមាន៖

១.បន្តពង្រឹងថែមទៀតនូវចំណង សម្ព័ន្ធមេត្រីភាពដែលមានស្រាប់ និងខិតខំទំនាក់ទំនង សម្ព័ន្ធមេត្រី ភាពថ្មីថែមទៀត ដើម្បីចងសម្ព័ន្ធមេត្រីភាពជា មួយអង្គភាពដែលមិនទាន់មានដៃគូ សំដៅលើកកម្ពស់សមត្ថភាព និងជីវភាពគ្រួសារយោធិនឱ្យកាន់តែប្រសើរឡើង។

២.បន្តយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពនូវរាល់គោលនយោបាយ ក៏ដូចជាសេចក្តីសម្រេចនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ។ បន្តយកចិត្តទុកដាក់ពិនិត្យវាយតម្លៃឱ្យបានច្បាស់លាស់នូវរាល់បញ្ហាដែលនៅសេសសល់នៅតាមកងឯកភាពនីមួយៗ ដកបទពិសោធន៍ចំណុចខ្លាំង បញ្ហាប្រឈមនានា ។

៣.ពិចារណាស្វែងរកការគាំទ្រជំនួយសម្ព័ន្ធមេត្រីភាព និងសប្បុរសជន រួមចំណែកក្នុងការកសាងនិង អភិវឌ្ឍន៍ខឿនការពារជាតិប្រជាជន ដែលជាទស្សន និងយុទ្ធសាស្ត្រយូរអង្វែងរបស់ប្រទេសជាតិ ដូចជាការកែទម្រង់កងយោធពលខេមរភូមិន្ទ ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ការស្ថាបនាសំណង់ការពារជាតិនានា “ជំរុំ បន្ទាយ លេណដ្ឋាន ទីបញ្ជាការ និងហេដ្ឋារចនាសម្ព័ន្ធនានា” ដែលជាការងារអាទិភាពចាំបាច់ចំពោះមុខ តាមសភាពការណ៍ជាក់ស្តែងនៅតំបន់ព្រំដែន។

៤.បន្តសហការជាមួយដៃគូសម្ព័ន្ធមេត្រីភាពដែលមានស្រាប់ ផ្តួចផ្តើមរៀបចំគម្រោងអភិវឌ្ឍនានាតាម ទស្សនៈ “ផ្តល់សន្ទូច ជាជាងផ្តល់ត្រី” ដើម្បីធានានិរន្តភាពទ្រទ្រង់ដល់ជីវភាពនិងសុខមាលភាព គ្រួសារយោធិន យូរអង្វែងស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល តាមស្ថានភាពភូមិសាស្ត្រជាក់ស្តែងប្រកបដោយ ភាពបត់បែន ប៉ិនប្រសប់។ ជាមួយគ្នានេះ បន្តស្វែងរកមុខរបរឱ្យគ្រួសារកងទ័ព និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់យោធិនត្រៀមចូលនិវត្តន៍ ព្រោះនេះជាការងារនយោបាយអប់រំចិត្តសាស្ត្រមួយ យ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ ការកែទម្រង់កងយោធពលខេមរភូមិន្ទ នាពេលអនាគត។

៥.បណ្តាអង្គភាពនីមួយៗ ត្រូវរៀបចំផែនការគម្រោងសេចក្តីត្រូវការរបស់ខ្លួនឱ្យបានជាក់លាក់សម្រាប់ បម្រើឱ្យយុទ្ធសាស្រ្ត ចំពោះមុខ និងយូរអង្វែង ស្របតាមស្ថានភាព និងភូមិសាស្ត្រជាក់ស្តែង៕

អត្ថបទដែលជាប់ទាក់ទង